ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកស្រី Rachel Schiller ឧបការីរងនៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជាថ្មីពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន។ ក្នុងនាម…
សិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រតំបន់ឦសាន និងប្រកាសដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០
ខេត្តមណ្ឌលគិរី ៖ ក្រសួងទេសចរណ៍ និងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគភាគឦសានឆ្នាំ២០២៦–២០៣៥» ព្រមទាំង «ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២៦–២០៣០»។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តមគង់គឹមនី អភិបាល…
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦
ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលមហោស្រពរននៈព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ស្ថិតក្នុងសមត្ថកិច្ច ក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្ត រតនគិរី។និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង…
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣…
ឆ្នាំ២០២៦ ការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ចំនួន ១០ ០០០នាក់
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦ ។ តាមរយៈអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ ដល់ ២៥…
ជប៉ុន ផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានប្រមាណ ២០០លានដុល្លារ សម្រាប់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ…
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ
ខេត្តពោធិ៍សាត់៖ «សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភដូចសព្វថ្ងៃ បានធ្វើឱ្យមនុស្សជាតិនិងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាពសង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ត្រូវបានថែរក្សាយ៉ាងល្អក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងបានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា…
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគ្រូបង្គោល និងនាយកសាលារៀនជាង១០០
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦១សាលា នៅព្រឹកថ្ងៃទី២៧ តុលានេះ។ សាលាទាំងជាង១០០សាលានេះ គឺជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ហៅកាត់ថា គ.វ.អ.។ គោលបំណងនៃជំនួបថ្ងៃនេះ…
កម្ពុជា ស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រទេសកម្ពុជា។ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេស និយាយ ភាសា…
JICA វាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងការបោសសម្អាតមីន ដើម្បីកាត់បន្ថយផលប៉ះពាល់
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ ចំពោះអង្គភាព CMAC របស់កម្ពុជា ក្នុងការបោសសម្អាតមីន ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាម។ នេះជាការលើកឡើងរបស់ លោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារនៅកម្ពុជា ចូលជួបសម្ដែងការគួរសម…