ប៉ារីស៖ ក្រុមមន្ត្រីសុខាភិបាលបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថា មានមនុស្សប្រមាណ១០០០ នាក់បានស្លាប់ដោយសារតែរលកកម្ដៅ ហើយនេះជាតួលេខ អ្នកស្លាប់ច្រើនជាងការរំពឹងទុក ខណៈរលកកម្ដៅកំពុងវាយប្រហារលើផ្នែកជាច្រើននៃតំបន់អឺរ៉ុបខាងលិចជាច្រើនថ្ងៃមកនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មានមនុស្សប្រមាណ ១០០០នាក់ បានស្លាប់ (តួលេខបឋម) បានកើតមានបើធៀបទៅនឹងខែមុនៗ»។…
Category: ព័ត៌មានអរន្តជាតិ
ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងលើសតម្រូវការយ៉ាងច្រើននៅឆ្នាំ២០២៧ ក្រោយច្រកសមុទ្រហ័រមូសបើកដំណើរការវិញ
ឡុងដ៍៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃពុធ បានព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនថា ទីផ្សារប្រេងនឹងជួបប្រទះនូវអតិរេកនៃការផ្គត់ផ្គង់ (ការផ្គត់ផ្គង់លើសតម្រូវការ) យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៧ បន្ទាប់ពីចង្វាក់ផ្គត់ផ្គង់ត្រូវបានស្តារឡើងវិញពីការបិទច្រកសមុទ្រហ័រមូស។ ការព្យាករណ៍នេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពីកិច្ចព្រមព្រៀងបណ្តោះអាសន្នបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ដែលតម្រូវឱ្យមានការបើកច្រកសមុទ្រហ័រមូស និងបញ្ចប់ការបិទខ្ទប់កំពង់ផែ ដែលនេះនឹងបញ្ចប់នូវការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ យោងតាម IEA សង្គ្រាមនេះបានធ្វើឱ្យការផលិតប្រេងនៅមជ្ឈិមបូព៌ាជាង ១៤លានធុងក្នុងមួយថ្ងៃ ត្រូវរាំងស្ទះមិនអាចនាំចេញបាន។ នៅក្នុងការព្យាករណ៍បឋមសម្រាប់ឆ្នាំ២០២៧ ទីភ្នាក់ងារ…
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាម ពិធីចុះហត្ថលេខានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាពួកគេបានឈានដល់អនុស្សារណយោគយល់មួយ ដើម្បីបិទបញ្ចប់ សង្រ្គាមរវាងប្រទេសទាំង២ លុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានគូសបញ្ជាក់ដូច្នេះថា…
មកទល់ពេលនេះ មូលនិធិក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នៅតែទទេស្អាត ទោះមានការសន្យាថវិការាប់ពាន់លានដុល្លារ
ឡុងដ៍៖ សារព័ត៌មានអង់គ្លេស Financial Times នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកទល់ពេលនេះ គឺគ្មានថវិកាសូម្បីតែមួយសេន នៅក្នុងកញ្ចប់មូលនិធិផ្លូវការរបស់ខ្លួន ទោះបីជាកន្លងមកសមាជិកមួយចំនួន បានសន្យាផ្តល់ប្រាក់រាប់ពាន់លានដុល្លារក៏ដោយ។ លោក ត្រាំ បានផ្តួចផ្តើមក្រុមប្រឹក្សានេះឡើង…
តុលាការពាណិជ្ជកម្មអាមេរិក សម្រេចថាពន្ធគយជាសកល ១០ភាគរយរបស់លោក ត្រាំ ខុសច្បាប់
វ៉ាស៊ីនតោន៖ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចថាការដាក់ចេញការយកពន្ធគយជាសកល ១០ភាគរយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ធ្វើឡើងដោយខុសច្បាប់។ កាលពីខែកុម្ភៈកន្លងទៅ លោក ត្រាំបានប្រើប្រាស់ផ្នែក១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកដំឡើងការយកពន្ធគយ រយៈពេល ១៥០ថ្ងៃ ដើម្បីដោះស្រាយ ឱនភាពពាណិជ្ជកម្ម។…
Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការរយៈពេល៤ខែ
បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ…
អ៊ីរ៉ង់បញ្ជូនសំណើចរចាទៅអាមេរិក តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកច្រកចេញបញ្ចប់សង្គ្រាម
តេហេរ៉ង់៖ ទីក្រុងតេហេរ៉ង់ បានបញ្ជូនសំណើចុងក្រោយសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកសម្របសម្រួលប៉ាគីស្ថាន ដែលនេះជាសញ្ញាវិជ្ជមានថ្មីមួយក្នុងការបំបែកភាពជាប់គាំង ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់។ ទោះបីជាទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA មិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃសំណើនោះក្តី ប៉ុន្តែព័ត៌មាននេះបានធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះភ្លាមៗ បន្ទាប់ពីវាបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា តើសំណើរបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅដល់ដៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនហើយឬនៅនោះទេ។ ស្របពេលដែលបទឈប់បាញ់កំពុងបន្តអនុវត្ត ស្ថានការណ៍នៅតែមានភាពតានតឹងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់…
អ៊ីរ៉ង់ ប្រកាសបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈ ត្រាំ រំពឹងថាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនឹងកើតមានឆាប់ៗ
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសលីបង់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញក្តីរំពឹងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ ទោះបីជាពេលវេលាជាក់លាក់នៅមិនទាន់ច្បាស់លាស់ក៏ដោយ។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោក…
អ៊ីរ៉ង់ យល់ព្រមថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយទទួលយកបទឈប់បាញ់
តេហរ៉ង់៖ អ៊ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងរយៈពេល២សប្ដាហ៍ ប្រសិនបើ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់រយៈពេល២សប្ដាហ៍ សុវត្ថិភាពសម្រាប់ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ…
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមទទួលយកបទឈប់បាញ់ ២សប្ដាហ៍
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទ កម្ទេចអ៊ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់…