សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាម ពិធីចុះហត្ថលេខានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ

admin By admin June 15, 2026

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាពួកគេបានឈានដល់អនុស្សារណយោគយល់មួយ ដើម្បីបិទបញ្ចប់ សង្រ្គាមរវាងប្រទេសទាំង២ លុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀង ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥលូវត្រូវបានបង្ហើយរួចរាល់ហើយ»។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែលប្រទេសរបស់លោកជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព បានប្រកាសថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់អនុស្សារណយោគយល់មួយ ដែលនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសស្វីស។

លក្ខខណ្ឌលម្អិតនៃមិនទាន់ត្រូវបង្ហើបនៅឡើយទេ។ ប៉ុន្តែលោក Sharif បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអនុស្សារណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍នូវប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់រួមទាំងនៅលីបង់ជាទីដែលអ៊ីស្រាអែលកំពុងបន្ត ការវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

ក្នុងសេចក្ដីថ្លែងការណ៍មួយ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់បាននិយាយថាសង្រ្គាម និងប្រតិបត្តិការយោធានៅគ្រប់សរមភូមិទាំងអស់ ក្នុងនោះមានទាំងនៅលីបង់ នឹងត្រូវបិទបញ្ចប់ជាអចិន្ត្រៃយ៍ចាប់ពីយប់ថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ តែភ្លាមៗមិនទាន់មានប្រតិកម្មពីអ៊ីស្រាអែលនៅឡើយទេ ហើយដែល កន្លងមកបាននិយាយថាខ្លួនមិនមែនជាភាគីនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *