ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមដឹកនាំសន្និសីទ វិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

admin By admin June 29, 2026

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជា ប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការ ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។

តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងវាយតម្លៃលើចក្ខុវិស័យ និងផែនការសម្រាប់អនាគតរបស់ហ្វ្រង់កូហ្វូនី របស់បេក្ខជនទាំង៤រូប យើងនឹងផ្តល់ អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជ្រើសរើសបេក្ខជនសមស្រប បំផុតសម្រាប់តំណែងអគ្គលេខាធិការក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន នឹងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគីមកពីដ្ឋជាសមាជិក OIF មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍រួម៕

Leave a Reply

Your email address will not be published. Required fields are marked *