ស្ពានអូរពង់តួ និងផ្លូវ ១កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិស្ថិតនៅឃុំមេម៉ង់ ស្រុកែវសីមា

ខេត្តមណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផល រួមទាំងសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអូរពង់តួ សរសរបេតុង ធ្នឹមដែក កម្រាលឈើ ១កន្លែង ក្រោមការឧបត្ថម្ភថវិកាចំនួន ៣០ ០០០ដុល្លារ ពីនាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត។
ពិធីសម្ពោធនេះ ក៏មានការចូលរួមពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី Mr.Bernie Cleary នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត រួមទាំងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ស្ថិតនៅក្នុងបរិវេណស្ពាន នៃភូមិទួល (ក្រុមព្រះ) ឃុំមេម៉ង់ ស្រុកកែវសីមា ៕










