ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក…
Category: ព័ត៌មានជាតិ
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Vladanka Andreeva…
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ត្រូវចេះលេងកីឡាមួយសម្រាប់បង្កើនសុខភាព បណ្តុះស្មារតីសាមគ្គីភាព និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរស់រវើក
ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនទាំងអស់ ត្រូវចេះលេងកីឡា ដើម្បីបង្កើនសុខភាពល្អ បណ្តុះស្មារតីសាមគ្គីភាព ជាពិសេស ពង្រឹងសាមគ្គីភាពរវាងខេត្តក្នុងភូមិភាគឦសាន និងការរួមចំណែកលើកស្ទួយវិស័យកីឡាឱ្យកាន់តែរស់រវើក…
សម្តេចតេជោ ប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនប៉ះពាល់ការរៀបចំកិច្ចប្រជុំនោះឡើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនី ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំឱ្យមានការព្រួមបារម្ភ។ សម្តេចតេជោ ហ៊ុន…
ព្រះមហាក្សត្រ ចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៨…
ក្រសួងការបរទេស ៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ កុម្ភ : បានឱ្យដឹងថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។…
ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង គាំទ្រសមាគមស៊ីក្លូ និងអបអរសាទរទិវាទីក្រុងស្អាត២០២៦
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។…
សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scam ក្នុងខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់
ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន ៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
រដ្ឋមន្រ្តី ហេង សួរ កំណត់ទិសដៅការងារ ១៩ចំណុច ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ ក្នុង “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រយៈពេល ២ថ្ងៃមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមផ្នែកនីមួយៗបានរំលេចឱ្យឃើញពីសមិទ្ធផលទាំងឡាយដែលជាស្នាដៃកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នានា ឆ្នាំ២០២៥ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាត មន្រ្តីជំនាញគ្រប់ផ្នែកបានពិភាក្សាយ៉ាងផុលផុសសំដៅដល់ការដាក់គោលដៅឆ្ពោះទៅរកការរីកចំរើន និងសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៦។ ក្នុងចំណោមកិច្ចការស្នូលទាំងឡាយរបស់ក្រសួង ការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយពាក់ព័ន្ធចំណុចនេះ…
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស…