ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនទាំងអស់ ត្រូវចេះលេងកីឡា ដើម្បីបង្កើនសុខភាពល្អ បណ្តុះស្មារតីសាមគ្គីភាព ជាពិសេស ពង្រឹងសាមគ្គីភាពរវាងខេត្តក្នុងភូមិភាគឦសាន និងការរួមចំណែកលើកស្ទួយវិស័យកីឡាឱ្យកាន់តែរស់រវើក…
Category: ព័ត៌មានកីឡា
Carlo Ancelotti បង្ហើបប្រព័ន្ធលេងដែលលោកពេញចិត្តបំផុងសម្រាប់ Real Madrid នាពេលនេះ
លោក Carlo Ancelotti អ្នកចាត់ការរបស់ក្រុមស្ដេចស Real Madrid បានទម្លាយពីប្រព័ន្ធលេងដែលលោកពេញចិត្ត បំផុតក្រោមការដឹកនាំរបស់លោកនាពេលនេះ។ ការលើកឡើងនេះបន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះទៅលើ Athletic Bilbao ១-០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣២កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។ បុរសសញ្ជាតិអ៊ីតាលីបាននិយាយថា…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខា
គណៈកម្មការវិន័យ និងសីលធម៌នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ហៅកាត់ថា FFC) បានសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខាទាក់ទងនឹងការប្រកាសដើរចេញរបស់ក្លឹបមួយនេះពីការប្រកួតទាំងអស់របស់លីគកំពូលកម្ពុជា (Cambodian Premier League)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយដែលគួរឲ្យទុកចិត្តបាន។ បើតាមប្រភពដដែល FFC ផ្អែកសេចក្ដីសម្រេចក្នុងការដាក់ពិន័យរបស់ខ្លួន ដោយយោងតាមក្រុមវិន័យរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់អាស៊ី (AFC) បទបញ្ជាការប្រកួតក្នុងលីគកំពូលកម្ពុជា ក៏ដូចជាយោងតាមស្មារតីប្រជុំរវាងសហព័ន្ធបាល់ទាត់កម្ពុជា…
ព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង រំលេចការយល់ដឹងពីជំងឺមហារីកសុដន់ រំពឹងថាមានអ្នកចូលរួម ៥,០០០នាក់
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ប្រកាសបើកព្រឹត្ដិការណ៍រត់ប្រណាំង “AIA PINK RUN 2025” ដោយបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមចំនួន ៥,០០០នាក់។ ក្នុងទិសដៅចូលរួមទិវាជំងឺមហារីកពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា គណៈកម្មាធិការជាតិ សម្រេចដាក់វិញ្ញាសាររត់ម៉ារាតុងចំនួន ៣ សម្រាប់អ្នកចូលរួម។ តាមរយៈសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ស្ដីពី “រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់”…