សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមទទួលយកបទឈប់បាញ់ ២សប្ដាហ៍

admin By admin April 8, 2026

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទ កម្ទេចអ៊ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។

លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវ បទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយឈរលើ មូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir។

ក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៊ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៊ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *