ខេត្តក្រចេះ៖ កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សូមជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ…
Author: admin
ក្រសួងការពារជាតិ នាំក្រុមអនុព័ន្ធយោធាបរទេស ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្ហាញពីជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាប្តេជ្ញាប្រឆាំងការប្រើប្រាស់កម្លាំងបាយ…
កម្ពុជា-អាល្លឺម៉ង់ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Florian Hahn អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។ កិច្ចពិភាក្សាបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ…
ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់អះអាងពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារនៅកម្ពុជា។ ក្នុងជំនួបភាគីទាំងពីរ មានទស្សនៈរួមគ្នាថា…
សិង្ហបុរី បង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន…
ជប៉ុនប្រគល់រថយន្តដឹកសំរាមបន្ថែម ដើម្បីពង្រឹងការគ្រប់គ្រងសំរាមរបស់កម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០ គ្រឿងទៀតដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែលជាជំនួយរថយន្តរបស់ជប៉ុនសរុបកើនឡើងចំនួន ៣០ គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ ឯកឧត្តម Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។…
កម្ពុជា ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផល សក្តានុពល ៤មុខបន្ថែមទៀត
ភ្នំពេញ ៖ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)» ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញា របស់សហគមន៍ផលិតករ និងបង្កើនសក្តានុពល សម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង…
ស្ថានភាពព្រះរាជសុខភាពព្រះមហាក្សត្រ បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង រយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគ ដោយបានធ្វើការវះកាត់ធំ ដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធ បច្ចេកទេសខ្ពស់ជាច្រើនឆ្នាំ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។…
សម្តេចបវរធិបតី ចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការងារជោគជ័យ អាស្រ័យមន្ដ្រីមានសុខភាពល្អ
ភ្នំពេញ៖ ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ដ្រីរាជការទាំងអស់ ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្ដ្រី នៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។ កន្លងមកក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗ ជូនទៅដល់ថ្នាក់ដឹកនាំ…