ភ្នំពេញ៖ «ក្រសួងបរិស្ថានតែងតែបើកទ្វារចំហជានិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគលើវិស័យកែច្នៃសំណល់ និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង» នេះជាប្រសាសន៍លើកឡើងរបស់ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។…
Author: admin
ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម…
រដ្ឋមន្រ្តីបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព
ភ្នំពេញ៖ នៅក្នុងការអនុញ្ញាតទទួលជួបជាថ្មី ជាមួយក្រុមព្រៃឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល…
កម្ពុជា-អូស្ត្រាលី បន្តពិភាក្សាគ្នាស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) ជាលើកដំបូង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីលើការអភិវឌ្ឍជំនាញនៅកម្ពុជាកាលពីម្សិលមិញរួចមក, នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ប្រីជែត…
គម្រោងស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៩,៨% ហើយគ្រោងដាក់ឱ្យពលរដ្ឋឆ្លងកាត់ នៅថ្ងៃទី១ មេសា
ខេត្តក្រចេះ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ…
ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដី ក្នុងពេលថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦…
១៥ថ្ងៃ នគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌជាង ១៥០នាក់ បញ្ជូនទៅតុលាការ!
ភ្នំពេញ៖ នារយៈពេលកន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន១០៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលកន្លះខែនោះ មានជាអាទិ៍ បទល្មើសអំពើហិង្សា ឆបោក…
ស្រីលង្កា កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ដោយសរវិបត្តិប្រេងសាំងធ្ងន់ធ្ងរ
បរទេស៖ ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។ ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ…
តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញតារាង តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ដោយក្នុងនោះ សាំង = ៥,៥០០រៀល និងម៉ាស៊ូត = ៦,៥៥០រៀល។
អ៊ីស្រាអែលប្រកាសផែនការធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈបន្តវាយប្រហារអ៊ីរ៉ង់កានតែខ្លាំងក្លា
ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទថា ខ្លួនមានផែនការលម្អិតសម្រាប់បន្តធ្វើសង្គ្រាមយ៉ាងហោចណាស់ ៣សប្តាហ៍ទៀត ខណៈយោធារបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីយប់មិញ។ ស្របពេលជាមួយគ្នានេះ ការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ក៏បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហារកន្លែងប្រេងសំខាន់មួយនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ។ សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ឥឡូវនេះកំពុងឈានចូលសប្តាហ៍ទី៣ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវឆ្លងកាត់សម្រាប់ប្រេង និងឧស្ម័ន ២០ភាគរយ នៃពិភពលោក បានរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃ…