តេហេរ៉ង់៖ ក្រុមសិទ្ធិមនុស្សបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៩២នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរសប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល និងវិបត្តិសេដ្ឋកិច្ចនៅអ៊ីរ៉ង់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហុកពីចំនួន ៥១នាក់ដែលបានរាយការណ៍ពីមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅន័រវែស បានព្រមានថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារការកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុងជាង ៦០ម៉ោងមកហើយ ដែលធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។ ការតវ៉ាដែលដំបូងឡើយបង្កឡើងដោយការខឹងសម្បារនឹងថ្លៃចំណាយក្នុងការរស់នៅ ឥឡូវនេះបានវិវត្តទៅជាចលនាប្រឆាំងនឹងរបបដឹកនាំសាសនាដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩។ នេះត្រូវបានគេមើលឃើញថា…
Author: admin
មន្រ្ដីជំនាញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលសម្រេចបានប្រមាណ ៦០%
នៅថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន…
ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.
ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.ខេត្តរតនគីរី ៖ ពលរដ្ឋក្រីក្រ នៅភូមិកញ្ជូន ស្រុកវើនសៃ កំពុងរស់នៅក្នុងស្ថានភាពដូចជាមនុស្សឈរនៅមាត់ជ្រោះជីវិត ក្រោយពីសកម្មភាពកាយរកមាសដោយដៃ ដែលជាមុខរបរចុងក្រោយសម្រាប់ចិញ្ចឹមឆ្នាំងបាយ ត្រូវបានអាជ្ញាធរចុះបិទ។ពួកគាត់មិនមែនជាអ្នកមាន មិនមែនជាអ្នករកស៊ីធំដុំ មិនមានម៉ាស៊ីន មិនមានគ្រឿងចក្រ។ អ្វីដែលពួកគាត់មាន គឺតែដៃទទេ ឆាងម៉ាងចាស់ៗ និងកម្លាំងកាយសាច់ដុំ ដើម្បីរកប្រាក់តិចតួច សម្រាប់បំពេញពោះកូន និងជីវិតមួយថ្ងៃទៅមួយថ្ងៃ។«រកព្រឹក…
ប្រធានក្រុមការងារចំពោះកិច្ច បន្តដឹកនាំក្រុមការងារជំនាញចុះវាយតម្លៃការខូចខាត ដោយការឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ និងភូមិសាស្រ្តនានាក្នុង ខេត្តបន្ទាយមានជ័យ។
ប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក, ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់សមរភូមិភូមិព្រៃចាន់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។…
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ឱកាសការងារទាំងនោះ…
កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិរក្សសត្វខ្លា
ភ្នំពេញ៖ ការពិភាក្សាលើការអភិរក្សសត្វខ្លា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) នាថ្ងៃទី ៩ ខែមករា…
រថយន្តដឹកឈើខុសច្បាប់ក្រឡាប់.ច្បាប់ព្រៃឈើត្រូវអនុវត្ត មិនមែនទុកជាអក្សរលើក្រដាស!
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចភ្នំសាងស្នេហ៍ ដោយរថយន្តឡង់ស៊ីស័រ មួយគ្រឿង ដឹកកូនឈើ ដែលត្រូវបានកាប់ចេញពី តំបន់ការពារដោយមេព្រៃ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។តាមការសម្ភាសជាមួយមេព្រៃ ដែលសារព័ត៌មានរាល់ថ្ងៃ បានទទួលព័ត៌មានច្បាស់លាស់ ឈើទាំងនេះមិនមែនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាទេ ប៉ុន្តែជាការកាប់បំផ្លាញក្នុង…
ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៩%
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ១២ខែឆ្នាំ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ពាន់ដុល្លារ កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ…
ឯកឧត្តម ប៉ែន បូណា៖ សំឡេងប្រជាជាតិខ្មែរ និងការងារការទូត របស់រាជរដ្ឋាភិបាល ធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេង របស់ប្រជាជាតិខ្មែរ និងការងារការទូត ដ៏សកម្មក្លៀវក្លា ប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិ តាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ។ក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពី…
សម្តេច ឃួន សុដារី អំពាវនាវពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេសទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់ថានៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន…