សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​សម្រេច​ពិន័យ​ ៣ ចំណុច​ទៅ​លើ​ក្លឹប​វិសាខា

គណៈកម្មការ​វិន័យ និង​សីលធម៌​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (ហៅ​កាត់​ថា FFC) បាន​សម្រេច​ពិន័យ ៣ ចំណុច​ទៅ​លើ​ក្លឹប​វិសាខា​ទាក់ទង​នឹង​ការ​ប្រកាស​ដើរ​ចេញ​របស់​ក្លឹប​មួយ​នេះ​ពី​ការ​ប្រកួត​ទាំង​អស់​​របស់​លីគ​កំពូល​កម្ពុជា (Cambodian Premier League)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុកមួយដែល​គួរ​ឲ្យទុក​ចិត្ត​បាន។ បើ​តាម​ប្រភពដដែល FFC ផ្អែក​សេចក្ដី​សម្រេច​ក្នុង​ការ​ដាក់​ពិន័យ​របស់​ខ្លួន ដោយ​យោង​តាម​ក្រុម​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បទ​បញ្ជា​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា ក៏​ដូច​ជា​យោង​តាម​ស្មារតី​​ប្រជុំ​រវាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​…

ព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង រំលេចការយល់ដឹងពីជំងឺមហារីកសុដន់ រំពឹងថាមានអ្នកចូលរួម ៥,០០០នាក់

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ប្រកាសបើកព្រឹត្ដិការណ៍រត់ប្រណាំង “AIA PINK RUN 2025” ដោយបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមចំនួន ៥,០០០នាក់។ ក្នុងទិសដៅចូលរួមទិវាជំងឺមហារីកពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា គណៈកម្មាធិការជាតិ សម្រេចដាក់វិញ្ញាសាររត់ម៉ារាតុងចំនួន ៣ សម្រាប់អ្នកចូលរួម។ តាមរយៈសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ស្ដីពី “រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់”…