នាំខ្លួនម្ចាស់ឃ្លាំងសាច់បង្កកមួយកន្លែង នៅខណ្ឌមានជ័យ ទៅសួរនាំក្រោយរកឃើញទំនិញបកស្លាកសញ្ញាជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ

ភ្នំពេញ៖ ម្ចាស់ឃ្លាំងស្តុក និងបង្កកសាច់ម្នាក់ ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួន និងបញ្ជូនទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយពីកម្លាំងចម្រុះបានរកឃើញទំនិញមិនប្រក្រតីជាច្រើន រួមមានប្រហិតមានអក្សរថៃ និងទំនិញបកស្លាកសញ្ញាចេញជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ…

សម្ដេចតេជោ នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត និងទទួលសំណូក ពីអ្នកនាំទំនិញ និងសាច់បង្កកពីថៃ មកកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបញ្ជាឱ្យប្រមូលតាំងអ្នកឡានឡើងទៅ សម្ដេច នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត ទទួលសំណូក ចំពោះអ្នកពាក់ព័ន្ធនាំចូលទំនិញ និងសាច់បង្កកពីថៃ ចូលមកកម្ពុជា។ នាឱកាសអញ្ជើញពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធា ក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ…

ខែឧសភា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ៣៧ ក្នុងទំហំទុនវិនិយោគ ៥៧០លានដុល្លារ បង្កើតការងារ ២៦ពាន់កន្លែង

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ មិថុនា ថា «ក្នុងខែឧសភា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…

ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង…

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត

ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសចាត់វិធានការលើក្រុម​ឈ្មួញនាំសាច់បង្កកពី​ប្រ​ទេស​​ថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការមិនត្រឹម​អ្នកនាំ​ចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះ​មន្ត្រី ដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់​បង្កកទាំងនេះចូលមក​កម្ពុជា។ សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី​ដែល​ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១…

ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនរុករករ៉ែ ស្ថិតនៅតំបន់មេសំ ស្រុកកែវសីមា ធ្វើការគ្រប់គ្រងសំណល់រឹង រាវ ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន ។…

សហរដ្ឋអាមេរិកប្រកាសផ្តល់ថវិកា ២៥ម៉ឺនដុល្លារបន្ថែមដល់កម្ពុជា ដើម្បីបន្តការងារការអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង

ខេត្តសៀមរាប៖ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី២៥ នៃគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) លោកស្រី Katherine Diop អនុប្រធានស្តីទីស្ថានទូអាមេរិកប្រចាំភ្នំពេញ បានបញ្ជាក់ថា អាមេរិកសម្រេចផ្តល់ថវិកាចំនួន ២៥០ ០០០ដុល្លារបន្ថែម ក្រោមគម្រោងពិសេស «សេរីភាព ២៥០» នៃមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដើម្បីបន្តគាំទ្រលើការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។ ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី Katherine Diop…

៥ ខែដើមឆ្នាំ ២០២៦ ពាណិជ្ជកម្មកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៤០% ខណៈការនាំចូលពីថៃធ្លាក់ចុះជាង ៤០%  

ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧%។ តែយ៉ាងណា ថៃនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា…

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ…