សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា និមន្តជាអធិបតីក្នុងពិធីបើកបវេសនកាលពុទ្ធិសិក្សា ឆ្នាំ២០២៦-២០២៧ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ក្នុងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត…

អគ្គមេបញ្ជាការ ជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ ការបង្ហាញក្ដីជឿជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាឱកាសអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី…

UNEP សន្យាពង្រីកកិច្ចប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ ៖ អង្គការសហប្រជាជាតិដើម្បីបរិស្ថាន (UNEP) បានប្រកាសបន្តគាំទ្រកម្ពុជា ដើម្បីលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ទប់ស្កាត់ការបំពុលដើម្បីនិរន្តរភាពបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើង លោកស្រី Dechen Tsering នាយកនិងជាតំណាងអង្គការ UNEP ប្រចាំតំបន់សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត…

ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ប្រើយន្តការផ្សះផ្សារ ដោយចាប់បង្ខំ ឆ្លុះបញ្ចាំងឱ្យឃើញក្តីសង្ឃឹម

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ បន្ទាប់ពីភាគីថៃ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 បានឆ្លុះបញ្ចាំង ឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាន នូវដំណោះស្រាយមួយដោយយុត្តិធម៌ ។…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨…

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃ លុបចោល MOU 2001។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦…

ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ថ្មីប្រចាំកម្ពុជា និងនាយទាហាន ៣រូបទៀត នៃកងទ័ពហ្វីលីពីន បានដល់កម្ពុជាហើយ

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ឧត្តមនាវីត្រី…

រដ្ឋមន្ត្រីទេសចរណ៍៖ ការជិះកង់ជុំវិញបឹងទន្លេសាបចម្ងាយ ១,២១២គ.ម. ជាព្រឹត្តិការណ៍ដំបូងក្រោយបើកយុទ្ធនាការរដូវកាលបៃតង

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ជិះកង់ចម្ងាយឆ្ងាយដែលទទួបានមេដាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក «World Audax Record»។ កំណត់ត្រា «World Audax Record» គឺជាកម្មវិធីមួយមានគោលបំណងជ្រើសរើសអ្នកជិះកង់ដែលមានសមត្ថភាពពិតប្រាកដផ្អែកលើលើចម្ងាយផ្លូវ…

តម្លៃប្រេងឥន្ធនៈ ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ សាំងធម្មតា ៥៣០០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ – ប្រេងសាំង ៥៣០០ រៀល/លីត្រ– ប្រេងម៉ាស៊ូត ៥៥៥០ រៀល/លីត្រ៕

រាជរដ្ឋាភិបាល ហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ ក្រវិលកំប៉ុង ឬតាមទម្រង់ផ្សេងៗ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្អែមប៉ូវកំលាំង ដាក់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕