សម្ដេចបវរធិបតី លើកឡើងចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី ខណៈ សម្ដេច បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។  តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត…

ខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៩០ យាងចូល ៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម…

សម្តេចតេជោ អនុញ្ញាតឱ្យអនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិ​ការអន្តរ​សភាឥណ្ឌូណេស៊ី ជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕

កម្ពុជា ផ្សព្វផ្សាយទេសចរណ៍ ការទូតម្ហូបអាហារ និងការលើកលែងទិដ្ឋាការចិន នៅវេទិកាទេសចរណ៍ទន្លេមេគង្គ

មីយ៉ាន់ម៉ា៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និងដៃគូឯកជនទាំងអស់ ដែលបានសហការចូលរួមក្នុងស្តង់ពិព័រណ៍សេវាកម្ម និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវេទិកាទេសចរណ៍ទន្លេមេគង្គ…

តំណាងកម្ពុជា នៅUN ៖ សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបានសិទ្ធិមនុស្សពេញលេញ

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបាន នូវសិទ្ធិមនុស្សពេញលេញ ។ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃ១៦ មិថុនា បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ…

អបអរសាទរ កម្ពុជាជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០

ភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។ គណ:ប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសម័យប្រជុំនេះដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការចូលរួមដោយលោក ឡុង កុសល…

ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ រួមគ្នាជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសវិនិយោគទ្វេភាគី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី…

រដ្ឋមន្ត្រីប្រៃសណីយ៍៖ រាល់ស៊ីមកាត គ្មានអត្តសញ្ញាណ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ត្រូវចាត់វិធានការ បិទជាដាច់ខាត

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាល ឌីជីថល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្រ្តី ជា…

កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន- រុស្សី លើទី៣៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក វាឌីមៀ ពូទីន ប្រធានាធិបតី…