រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត…

សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ត្រៀមជួយឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដ សម្រាប់ជួយជំរុញប្រទេសជាតិ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុង ឱកាសអញ្ជើញក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩…

សម្តេចតេជោ អនុញ្ញាតជូនឯកអគ្គរដ្ឋទូតកូឡុំប៊ី តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោកស្រី Alicia Alejandra Alfaro Castillo ឯកអគ្គរដ្ឋទូតកូឡុំប៊ី តែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជូនសារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ…

UNAIDS អបអរសាទរ​កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល​ នៃកម្មវិធី​សហប្រជាជាតិ​រួម​គ្នាស្តីពីមេរោគ​អេដស៍​/ជំងឺ​អេដស៍ (UNAIDS)  និង​សហការី​ ចូលជួបសម្តែងការគួរសម…

កម្ពុជា ក្លាយជាប្រទេសដំបូងគេ នៅអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥

ភ្នំពេញ ៖ កម្ពុជាបានក្លាយ ជាប្រទេសដំបូងគេ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន រួមរវាងក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងអង្គការ UNAIDS នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា សមិទ្ធផលរបស់កម្ពុជានាពេលនេះ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង និងប៉ៃលិន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា…

នាំខ្លួនម្ចាស់ឃ្លាំងសាច់បង្កកមួយកន្លែង នៅខណ្ឌមានជ័យ ទៅសួរនាំក្រោយរកឃើញទំនិញបកស្លាកសញ្ញាជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ

ភ្នំពេញ៖ ម្ចាស់ឃ្លាំងស្តុក និងបង្កកសាច់ម្នាក់ ត្រូវបានសមត្ថកិច្ចសម្រេចឃាត់ខ្លួន និងបញ្ជូនទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោយពីកម្លាំងចម្រុះបានរកឃើញទំនិញមិនប្រក្រតីជាច្រើន រួមមានប្រហិតមានអក្សរថៃ និងទំនិញបកស្លាកសញ្ញាចេញជាង ២០០កេស និងប្រហិត មួយកញ្ចប់ធំជាអក្សរថៃ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ…

សម្ដេចតេជោ នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត និងទទួលសំណូក ពីអ្នកនាំទំនិញ និងសាច់បង្កកពីថៃ មកកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបញ្ជាឱ្យប្រមូលតាំងអ្នកឡានឡើងទៅ សម្ដេច នឹងសួរចម្លើយដោយផ្ទាល់ ដើម្បីរកមន្ត្រីគប់គិត ទទួលសំណូក ចំពោះអ្នកពាក់ព័ន្ធនាំចូលទំនិញ និងសាច់បង្កកពីថៃ ចូលមកកម្ពុជា។ នាឱកាសអញ្ជើញពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធា ក្នុងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ…

ខែឧសភា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ៣៧ ក្នុងទំហំទុនវិនិយោគ ៥៧០លានដុល្លារ បង្កើតការងារ ២៦ពាន់កន្លែង

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ មិថុនា ថា «ក្នុងខែឧសភា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…