ជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទាន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ប្រមាណ ៤៦លានដុល្លារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ…

តម្លៃប្រេងឥន្ធនៈ ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦៖ សាំងធម្មតា ៥០០០រៀល និងម៉ាស៊ូត ៥៤០០រៀលក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ * ប្រេងសាំង ៥០០០ រៀល/លីត្រ* ប្រេងម៉ាស៊ូត ៥៤០០ រៀល/លីត្រ

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ នៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗ ទាំង៥នោះ មាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩…

កម្ពុជា បន្តតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់ របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ដែល មានអត្ថន័យសង្ខេបដូចខាងក្រោម៖ ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន…

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG…

កម្ពុជា ស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំងជាង ៤,០០០នាក់ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ កម្ពុជា បានស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី Aung San Suu…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ចេញថ្លៃដឹកពលរដ្ឋទៅស្រុកកំណើត ថ្ងៃចូលឆ្នាំខ្មែរ ចំណាយថវិកាប្រមាណ ៣លានដុល្លារ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា៣លានដុល្លារសម្រាប់ចេញថ្លៃធ្វើដំណើរឱ្យប្រជាពលរដ្ឋទៅលេងស្រុកកំណើតនាឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមេសា ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលជួយចេញថ្លៃ ធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារ ក្នុងពេលចូលឆ្នាំថ្មី…

​ប្រជាពលរដ្ឋ ​១១៩ ៤៩០នាក់ បានជិះរថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វើបុណ្យទានផងដែរ។ ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩ ៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកើនឡើង​ចំនួន​ ៣៣…

កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម…

គុយបា ប្តេជ្ញាពង្រឹងទំនាក់ទំនងការទូត សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ពង្រីកសម្ព័ន្ធភាពក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាមួយកម្ពុជា

ភ្នំពេញ៖ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ព្រាដា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានបញ្ជាក់ជា ថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលគុយបា ក្នុងការពង្រឹងទំនាក់ទំនងការទូត សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា។ ការចេញមកបញ្ជាក់បែបនេះរបស់មន្ត្រីការទូតគុយបា បានធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីតាំងពិព័រណ៍រូបថត…