រដ្ឋមន្រ្តីបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ នៅក្នុងការអនុញ្ញាតទទួលជួបជាថ្មី ជាមួយក្រុមព្រៃឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដី ក្នុងពេលថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦…

១៥ថ្ងៃ នគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌជាង ១៥០នាក់ បញ្ជូនទៅតុលាការ!

ភ្នំពេញ៖ នារយៈពេលកន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន១០៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលកន្លះខែនោះ មានជាអាទិ៍ បទល្មើសអំពើហិង្សា ឆបោក…

តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញតារាង តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ដោយក្នុងនោះ សាំង = ៥,៥០០រៀល និងម៉ាស៊ូត = ៦,៥៥០រៀល។

អភិបាលខេត្តកំពត ៖ វិវាទដីធ្លីនឹងថយចុះ ឬបញ្ចប់ទាំងស្រុង ក្រោយប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិបញ្ជាក់ដីស្របច្បាប់រៀងៗខ្លួន

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង…

ឯកឧត្តម ប៉ែន បូណា៖ កម្លាំងមហាសាមគ្គី ដើម្បីបុព្វហេតុជាតិ ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា…

កសិករនៅស្រុកកែវសីមា កំពុងមមាញឹកក្នុងការប្រមូលផលស្វាយចន្ទី ក្រោយតម្លៃហក់ឡើងចាប់ពីតម្លៃ ៥,០០០រៀល ទៅ៧,០០០រៀល ក្នុងមួយគីឡូក្រាម

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរឃុំស្រែខ្ទុម ស្រុកកែវសីមា បានជំរុញដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងថែទាំដំណាំស្វាយចន្ទី ដ្បិតតម្លៃទីផ្សារ នាដើមឆ្នាំ២០២៦នេះ កំពុងមានសន្ទុះកើនឡើងខ្លាំង។ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករថា ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ថ្វីត្បិតតែអាកាសធាតុឆ្នាំនេះមានការប្រែប្រួល ប៉ុន្តែតម្លៃទីផ្សារដែលកំពុងហក់ឡើងខ្ពស់នេះ គឺជាឱកាសមាសសម្រាប់បងប្អូន។ ដូច្នេះ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង…

រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful…

ក្រសួងមហាផ្ទៃ ផ្អាកមុខងារ បណ្ដោះអាសន្នមន្ត្រីរាជការ នៃពន្ធនាគារ ខេត្តស្ទឹងត្រែង ចំនួន ៤រូប

ភ្នំពេញ៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា។ ការសម្រេចផ្អាកតួនាទីជាបណ្តោះអាសន្ន ចំពោះប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ខាងលើនេះ ក្រោយមានការចែកចាយលើបណ្តាញព័ត៌មានថា នៅក្នុងពន្ធនាគារ…