ឯកឧត្តម ខូយ រីដា៖ កម្ពុជាប្រកាន់ខ្ជាប់សន្តិភាព ប៉ុន្តែដាច់ខាតមិនលើកលែងចំពោះសត្រូវ ដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាឡើយ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានកម្ពុជាស្រឡាញ់សន្តិភាព និងចង់បានមិត្តភាពជាមួយប្រទេសជិតខាង ប៉ុន្តែប្រសិនបើភាគីណាមួយ នៅតែបន្តមហិច្ឆតាឈ្លានពានមកលើទឹកដីកម្ពុជា យើងក៏មិនលើកលែង ឬអត់ឱនឱ្យជាដាច់ខាត។ កម្ពុជាមានសិទ្ធិពេញលេញ និងត្រៀមខ្លួនជាស្រេចក្នុងការការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រធាន និងអនុប្រធានក្រុមបក្សសង្កាត់ព្រៃញី សរុបចំនួន៦០០នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា…

គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព១០០% លើគម្រោងជួសជុលផ្លូវនិងសាងសង់លូក្នុងស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី៖ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលថែទាំផ្លូវជាលក្ខណៈខួប…

កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះត្រួតពិនិត្យរកទំនិញគ្រប់ប្រភេទដែលមានប្រភពមកពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្ត

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំនិងចាត់តាំងលោកវរសេនីយ៍ឯក ជា តារា ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចូលរួមប្រតិបត្តិការជាមួយក្រុមការងារចុះត្រួតពិនិត្យការនាំចូលទំនិញគ្រប់ប្រភេទដែលមានប្រភពមកពីប្រទេសថៃក្នុងភូមិសាស្ត្រខេត្តរតនគិរី ដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ជូន សុបញ្ញា…

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ

ខេត្តព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ…

ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធី៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស

ខេត្តពោធិ៍សាត់៖ សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់ និងក្លាយជាម្ចាស់គម្រោងដាំស្មៅយក្សគំរូដំបូងគេ ដែលមានប្រយោជន៍សំខាន់ មិនត្រឹមតែចូលរួមចំណែក ទប់ស្កាត់ការកាប់ព្រៃឈើ និងថែមទាំងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការជំរុញភាពបៃតងនៅកម្ពុជានេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើ ដើម្បីកម្ពុជាបៃតង» នៅបរិវេណផ្លូវចូលបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានចំនួន៣ ក្រោយប្រព្រឹត្តខុសក្រមសីល​ធម៌​វិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច​ដក​ហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្ម​ភាព​​ស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីល​ធម៌​វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ចំណាត់ការរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្ម​ភាព​​ស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើ​នៅ​លើផ្លូវ​ជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ ឯកឧត្តម នេត្រ ភក្ត្រា នៅ​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូត​អាជ្ញា​បណ្ណ​អាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ…

កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា  

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ ប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានលើកដង និងបង្ហូតទង់ជាតិថៃនៅក្នុង ទឹកដីកម្ពុជា ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃដដែលនោះផងដែរ ឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់…

សម្ដេចបវរធិបតី លើកឡើងចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី ខណៈ សម្ដេច បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។  តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត…

ខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៩០ យាងចូល ៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម…

សម្តេចតេជោ អនុញ្ញាតឱ្យអនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិ​ការអន្តរ​សភាឥណ្ឌូណេស៊ី ជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕