កម្ពុជា ផ្សព្វផ្សាយទេសចរណ៍ ការទូតម្ហូបអាហារ និងការលើកលែងទិដ្ឋាការចិន នៅវេទិកាទេសចរណ៍ទន្លេមេគង្គ

មីយ៉ាន់ម៉ា៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និងដៃគូឯកជនទាំងអស់ ដែលបានសហការចូលរួមក្នុងស្តង់ពិព័រណ៍សេវាកម្ម និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវេទិកាទេសចរណ៍ទន្លេមេគង្គ…

តំណាងកម្ពុជា នៅUN ៖ សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបានសិទ្ធិមនុស្សពេញលេញ

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សន្តិភាព គឺមិនអាចខ្វះបាន សម្រាប់ការទទួលបាន នូវសិទ្ធិមនុស្សពេញលេញ ។ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃ១៦ មិថុនា បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ…

ខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ រួមគ្នាជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនឱកាសវិនិយោគទ្វេភាគី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សន្និសីទជំរុញប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី…

រដ្ឋមន្ត្រីប្រៃសណីយ៍៖ រាល់ស៊ីមកាត គ្មានអត្តសញ្ញាណ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ត្រូវចាត់វិធានការ បិទជាដាច់ខាត

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាល ឌីជីថល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្រ្តី ជា…

កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន- រុស្សី លើទី៣៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក វាឌីមៀ ពូទីន ប្រធានាធិបតី…

ក្រសួងធនធានទឹក  អំពាវនាវឱ្យរួមគ្នារក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការ ការខ្វះខាតទឹកនៅរដូវប្រាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងឆ្នាំ២០២៦ និងចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវវស្សាចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

កម្ពុជា-ចិន ចុះហត្ថលេខាស្តីពី គម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC) ស្តីពី «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ…

ឯកឧត្តមប៉ែន បូណា៖ សម្តេចធិបតី នឹងផ្លាស់ប្តូរទស្សនៈ ជាមួយមេដឹកនាំផ្សេងៗ លើបញ្ហាតំបន់-អន្តរជាតិ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេចបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់-អន្តរជាតិ ជាមួយមេដឹកនាំមកពីប្រទេសផ្សេងៗនៅលើទឹកដីរុស្ស៊ី ក្នុងឱកាសសម្តេចចូលរួម កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦…

ក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងចុះសួរសុខទុក្ខ ជនភៀសសឹក នៅភូមិរង់ចាំ

ខេត្តបន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក…