ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញ ជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេសបន្ទាប់ពីរកឃើញប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឧត្តមសេនីយ៍ឯក សុខ វាសនា…

ក្រុមការងារចំពោះកិច្ច កំពុងមមាញឹក ចុះវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ ខូចខាតពីការបំផ្លាញរបស់យោធាថៃ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានលើកឡើងថា ក្រុមការងារ ចំពោះកិច្ចដែលរាជរដ្ឋាភិបាល បង្កើតឡើងកាលពីពេលថ្មីៗនេះ កំពុងមមាញឹក ចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ ពីការបំផ្លិចបំផ្លាញរបស់ក្រុមយោធាថៃ ។ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦…

ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។

ស៊ីម៉ាក់ បង្ហាញសំណល់ គ្រាប់បែក​របស់ថៃ នៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ អគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ហេង រតនា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញនូវសំណល់គ្រាប់បែក​របស់ថៃ ដែលបានបាញ់ផ្លោងនិងទម្លាក់ នៅតំបន់ប្រាសាទព្រះវិហារ ក្នុងអំឡុងសង្គ្រាម ថៃឈ្លានពានកម្ពុជា ចាប់ពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ជាមួយនឹងការបង្ហាញរូបភាព នៃសំណល់គ្រាប់បែក​នេះ ឯកឧត្តម…

ប្រជានេសាទ៤រូប ដែលកងទ័ពជើងទឹកថៃចាប់ខ្លួន បានវិលត្រឡប់មកវិញហើយ

ភ្នំពេញ៖ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ្នាំ២០២៦ កន្លងទៅ បានវិលត្រឡប់មក វិញហើយ ក្រោយការសម្របសម្រួលពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ។ សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា…

ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.

ពលរដ្ឋលើកឡើងថាពួកខ្ញុំមិនសុំទ្រព្យ មិនសុំលុយសុំតែផ្លូវរស់.ខេត្តរតនគីរី ៖ ពលរដ្ឋក្រីក្រ នៅភូមិកញ្ជូន ស្រុកវើនសៃ កំពុងរស់នៅក្នុងស្ថានភាពដូចជាមនុស្សឈរ​នៅមាត់ជ្រោះជីវិត ក្រោយពីសកម្មភាពកាយរកមាសដោយដៃ ដែលជាមុខរបរចុងក្រោយសម្រាប់ចិញ្ចឹមឆ្នាំងបាយ ត្រូវបានអាជ្ញាធរចុះបិទ។ពួកគាត់មិនមែនជាអ្នកមាន មិនមែនជាអ្នករកស៊ីធំដុំ មិនមានម៉ាស៊ីន មិនមានគ្រឿងចក្រ។ អ្វីដែលពួកគាត់មាន គឺតែដៃទទេ ឆាងម៉ាងចាស់ៗ និងកម្លាំងកាយសាច់ដុំ ដើម្បីរកប្រាក់តិចតួច សម្រាប់បំពេញពោះកូន និងជីវិតមួយថ្ងៃទៅមួយថ្ងៃ។«រកព្រឹក…

ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ឱកាសការងារទាំងនោះ…

កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិរក្សសត្វខ្លា

ភ្នំពេញ៖ ការពិភាក្សាលើការអភិរក្សសត្វខ្លា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) នាថ្ងៃទី ៩ ខែមករា…

រថយន្តដឹកឈើខុសច្បាប់ក្រឡាប់.ច្បាប់ព្រៃឈើត្រូវអនុវត្ត មិនមែនទុកជាអក្សរលើក្រដាស!

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចភ្នំសាងស្នេហ៍ ដោយរថយន្តឡង់ស៊ីស័រ មួយគ្រឿង ដឹកកូនឈើ ដែលត្រូវបានកាប់ចេញពី តំបន់ការពារដោយមេព្រៃ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។តាមការសម្ភាសជាមួយមេព្រៃ ដែលសារព័ត៌មានរាល់ថ្ងៃ បានទទួលព័ត៌មានច្បាស់លាស់ ឈើទាំងនេះមិនមែនស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមាទេ ប៉ុន្តែជាការកាប់បំផ្លាញក្នុង…

ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៩%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥​ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង​២៩.២​៤% ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ១២ខែឆ្នាំ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ពាន់ដុល្លារ កើនឡើង២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ…