ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក ចំនួន៥ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញបង្កផលប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យនិង បានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។…

ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាលសិស្សនិទ្ទេស A ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៤៦រូប ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៤៦នាក់ ទូទាំងខេត្តក្រចេះ។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សរ…

ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។…

កម្ពុជា និងអាមេរិក សហការចាប់ឧក្រិដ្ឋជនអាមេរិកម្នាក់ បញ្ជូនទៅអាមេរិកវិញ

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា ឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានភ្នាក់ងារពិសេស មកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCI) ដោយមានការចូលរួមពីអាជ្ញាធរកម្ពុជា ចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក…

សាខាពន្ធដារខេត្តមណ្ឌលគិរី នៅឆ្នាំ២០២៥ ប្រមូលពន្ឋបានសរុបជាងប្រាំបួនពាន់លានរៀល

ខេត្តមណ្ឌលគិរី ៖ ពន្ធដារខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយលោក អ៊ឹង តិចណិញ កាលឆ្នាំ២០២៥កន្លងទៅ ប្រមូលពន្ឋបានសរុប ៩.២៥៣.០១២.៧៥៥រៀល ដែលជាសញ្ញាដ៏ល្អគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រង និងប្រមូលចំណូលពន្ធដារបង់ចូលថវិការដ្ឋនេះបើយោងតាមរបាយការណ៍បូកសរុបដែលអង្គភាពគេហទំព័រ សំណេរអមតៈ ទទួលបានកាលពីថ្មីៗនេះ។ លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យដឹងថានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦…

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម…

ក្រុមហ៊ុនជីករណ្តៅចិញ្ចើមផ្លូវជាតិលេខ៧៦ ក្លាយជាជ្រោះសម្លាប់មនុស្ស ខណៈអភិបាលខេត្តថ្លែងទៅអង្គភាពសារព័ត៌មានរាល់ថ្ងៃថា «លោកប្អូនហ្អើយ អត់អីចុះអី? គ្មានការងារអីធ្វើសោះវ៉ី?»

ខេត្តក្រចេះ ៖ ខណៈដែល ដីចំណីផ្លូវជាតិលេខ៧៦ ត្រង់គីឡូម៉ែត្រចាស់ចន្លោះ ១០៥–១០៧ និងបន្តដល់ ១១៣ ចាប់ពី ភូមិ១០៤ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កំពុងត្រូវបានកាយកាប់ជ្រៅដូចជាជ្រោះសម្លាប់មនុស្ស ដោយសកម្មភាពរបស់ ក្រុមហ៊ុន សុវណ្ណរាជស្សី ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ជីវិតអ្នកធ្វើដំណើរ ករណីនេះ បានធ្វើឲ្យមហាជនក្នុងសង្គមមានការភ្ញាក់ផ្អើលខ្លាំង។…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ភ្នំពេញ៖ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី…