កិច្ចលទ្ធកម្មប្រកួតប្រជែងដេញថ្លៃនិងបើកស្រោមសំបុត្រឆ្នាំ២០២៦
ខេត្តតនគិរី ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៩:១០ នាទីព្រឹក នៅរដ្ឋបាលឃុំ កាចូន ស្រុក វើនសៃ បានប្រជុំបើកសំណើដេញថ្លៃមាន( ១ គម្រោង ) ក្រោមអធិបតីភាពប្រធានគណៈកម្មការក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អ្នកជំនួយការឃុំ និងជាម្ចាស់ជាម្ចាស់គម្រោង និងប្រធានគណៈកម្មាធិការលទ្ធកម្ម មន្ត្រីស្រុក និងជាមន្ត្រីគាំទ្រឃុំ មន្ត្រីទីចាត់ការផែនការនិងវិនិយោគខេត្តនិងជាមន្ត្រីគាំទ្របច្ចេកទេស និងអ្នកទទួលការសារព័ត៌មានប្រជាពលរដ្ឋនៅជុំវិញមូលដ្ឋាន។
សំណើរដេញថ្លៃនៅសាលាឃុំ កាចូន កិច្ចលទ្ធកម្មស្ដីអំពី : លទ្ធផលកិច្ចសន្យាគម្រោង សាងសង់ផ្លូវបេតុងអាមេប្រវែង០.៤ គ.ម ទទឹង៦ ម៉ែត្រ និងកម្រាស់០.១៥ ម៉ែត្រ ។ សាងសង់លូមូលកាត់ផ្លូវទោលមុខកាត់០.៦ ម៉ែត្រ ប្រវែង១០ ម៉ែត្រ ចំនួន១ កន្លែង (ជីកប្រឡាយសងខាងផ្លូវ)
ការថថែទាំរយៈពេល៦ខែ។
តំលៃប៉ាន់ស្មាន ២៩៧.៤០៣.៨៩៣ រៀល (ពីររយកៅសិបប្រាំពីរលាន បួនរយបីពាន់ ប្រាំបីរយកៅសិបបីរៀល)។
ក្រោយពីប្រធានគណ:កម្មាធិការបានប្រកាសឈប់ទទួលសំណើដេញថ្លៃដោយយោងពេលវេលាមានកំណត់ មានក្រុមហ៊ុនចំនួន( ០៥ )បានចូលរួមដាក់ស្រោមសំបុត្រ ជាលទ្ធផលប្រធានលទ្ធកម្មបានបើកស្រោមសំបុត្រ បានពិនិត្យនិងវាយតម្លៃ និងបានកត់ត្រាក្នុងតារាងទម្រង់ទី ៤៤ ឈ្មោះអ្នកដេញថ្លៃ ឌឹម ពិសិត ឈ្មោះក្រុមហ៊ុន ម៉ៅ សុខទាង ចុះបញ្ជីខេត្ត ….។
តម្លៃដាក់ដេញ ១៥១,៤០០,០០០ ៛ អាត្រាភាគរយធ្លាក់ចុះ ៤៩,០៩ % ប្រាក់នៅសល់សរុប ១៤៦ លានរៀលជាង។លទ្ធផលកិច្ចប្រជុំស្ដីអំពីលទ្ធកម្មប្រកួតប្រជែងដេញថ្លៃ យោងទៅនិងសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី ៣ នៃកិច្ចលទ្ធកម្ម ការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧ ។
ការដេញថ្លៃប្រកបដោយ តម្លាភាព សុក្រិត្យ យុត្តិធម៌ មិនមានការបង្ខិតបង្ខំ ក្លែងងបន្លំ សុំគ្រលំគ្នា នូវអំពើពុករលួយនោះឡើយ។ មហាជនសាធារណៈជន អ្នកអង្កេតការសារព័ត៌មាន និងប្រជាពលរដ្ឋនៅជុំវិញមជ្ឈដ្ឋាន បានចូលរួមប្រជុំបើកសំណើដេញថ្លៃ បានលើកឡើងសូមសាទរនិងគាំទ្ររីករាយយ៉ាងក្រៃលែង ដោយការដេញថ្លៃប្រកបដោយតម្លាភាព មានក្រុមហ៊ុនបានដាក់ដេញថ្លៃធ្លាក់តម្លៃខ្ពស់ ។
បើតាមការលើកឡើងពីមហាជនចំពោះប្រាក់នៅសល់ បានគណនាតាមតម្លៃដែលក្រុមហ៊ុនដាក់ដេញថ្លៃបាននោះ រដ្ឋបាលឃុំនិងទទួលបាននូវសមិទ្ធផលបរិមាណសរុបគុណនិង (១.៩៦ ដង)។
ប្រជាពលរដ្ឋនៅជុំវិញមជ្ឈដ្ឋានទទូចនិងសង្ឃឹមថារដ្ឋបាលឃុំនិងបន្តកិច្ចសន្យាឲ្យក្រុមហ៊ុននោះចុះកិច្ចសន្យាអនុវត្តទៅតាមតម្លៃដែលក្រុមហ៊ុនដាក់ដេញថ្លៃបាន រដ្ឋបាលឃុំនិងទទួលបានប្រវែងផ្លូវសរុបគុណនិង ( ១.៩៦ ដង ) នៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤០០០ ម៉ែត្រ / រដ្ឋបាលឃុំនិងត្រូវទទួលបានប្រវែងសរុប ( ៧៨៤០ ម៉ែត្រ ) ទទឹង៦ ម៉ែត្រ និងកម្រាស់០.១៥ ម៉ែត្រ ។
– និងលូមូលកាត់ផ្លូវទោលមុខកាត់០.៦ ម៉ែត្រ ប្រវែង១០ ម៉ែត្រ ចំនួន១ កន្លែង / រដ្ឋបាលឃុំនិងត្រូវទទួលបានចំនួនសរុប ( ២ កន្លែង ) ននិងការថែទាំរយៈពេល៦ខែ ។
ជុំវិញការលើកឡើងពីមហាជនសាធារណជន ប្រជាពលរដ្ឋបានលើកឡើងតម្លៃដែលក្រុមហ៊ុនដាក់ដេញថ្លៃបានបង្ហាញនិងគណនាខាងលើអង្គភាព…..យើងខ្ញុំសូមសំណូមពរបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមជួយអង្កេតការ ពិនិត្យនិងតាមដានឱ្យបានខ្ពស់ ពីព្រោះក្រុមហ៊ុនដែលដាក់តម្លៃដេញធ្លាក់ចុះបែបនោះហាក់បី ( មានអាថ៌កំបាំងអ្វីនៅពីខាងក្រោយខ្នង ) គម្រោងនេះគឺជាថវិកាបដិភាគររបស់ប្រជាពលនរដ្ឋនៅជុំវិញមូលដ្ឋាន និងជាសមិទ្ធផលរបស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលបានវិភាជសាច់ប្រាក់ទំលាក់មកឃុំសង្កាត់ដើម្បីអភិវឌ្ឍគម្រោងដែលប្រជាពលរដ្ឋចាំបាច់ប្រើប្រាស់ដឹកជញ្ជូនដំណាំកសិកម្មនិងកសិផល។
ក្នុងនាមយើងខ្ញុំជាអ្នកនាំពាក្យ និងជាអ្នកនាំសុំឡេងជូនរាជរដ្ឋាភិបាល និងជាកញ្ចក់ឆ្លុះបញ្ចាំងជូនប្រជាពលរដ្ឋ ជាពិសេសសូមគោពររាយការណ៍ជូនឯកឧត្តរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើរកឃើញមានការ ឃុបឃិតស៊ុំគ្រលំគ្នា ពាក់ព័ន្ធ និងការក្លែងបន្លំ នូវអំពើពុករលួយ សូមមេត្តាចាត់វិធានការត្រួតពិនិត្យ និងជួយចុះធ្វើអធិការកិច្ច អង្កេត ការ ពាក់ព័ន្ធការដេញថ្លៃគម្រោង និងចុះអនុវត្តកិច្ចសន្យាគម្រោងឃុំខាងលើ ដើម្បីឲ្យមានតម្លាភាពនិងយុត្តិធម៌ ទៅតាមនីតិវិធីសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ។
ជាកិច្ចបញ្ចប់អង្គភាពសារព័ត៏មាន…..យើងខ្ញុំនិងរង់ចាំទទួលការឆ្លើយតបនិងបកស្រាយពីស្ថាប័នឬបុគ្គលដែលពាក់ព័ន្ធ ដើម្បីធ្វើការកែតម្រូវឬបញ្ជាក់ព័ត៌មានបន្ថែមឲ្យបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈនិងក្រុមសីលធម៌ធម្មនុញ្ញ សារព័ត៌មានយើងខ្ញុំសូមគោរពអរគុណនិងសូមគោរពលំឱនកាយគោរពលា៕



