នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

admin By admin June 6, 2026

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម គង់ គឹមនី អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជើញ​ ជាគណៈអធិបតី​ ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

ក្នុងពិធីប្រកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថតាមបណ្តាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ៕

Leave a Reply

Your email address will not be published. Required fields are marked *