មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងជញ្ជូន អញ្ជើញសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ពលទោ សុខ ព្រី

admin By admin June 8, 2026

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ពលទោ សុខ ព្រី ភេទប្រុស អាយុ ២២ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្មជូនជាតិមាតុភូមិ នៅគេហដ្ឋានរបស់គ្រួសារសព ស្ថិតនៅក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បាននាំយកថវិកាចំនួន ៤០លានរៀល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថវិកាមួយចំនួនទៀត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ផ្តល់ជូនដល់គ្រួសារសព៕

Leave a Reply

Your email address will not be published. Required fields are marked *