តាមពិត ! ផ្លូវមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ជាផ្លូវដែលក្រុមអ្នកញៀនល្បែងចូលទៅលេងសោះ….!
ខេត្តត្បូងឃ្មុំ ៖ ពិតជារឿងគួអោយហួសចិត្តមែន ! ទីតាំងលេងល្បែងសុីសងជល់មាន់ និង លេងអាប៉ោង ដែលក្រុមអ្នកញៀនល្បែងបានណាត់គ្នា ទៅលេងផ្នាល់ដាក់លុយរាប់លានរៀល រាល់ថ្ងៃជាប្រចាំ «ផ្លូវច្រកចូល» គឺ មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ស្រុកកញ្ញាក្រែក ទៅវិញ ។

សង្ស័យតែអស់លោកសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាននោះហើយមើលទៅ ភ្លេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ក្រើនរំលឹកថា (ត្រូវបង្រ្កាបបទល្មើសល្បែងសុីសងដូចភ្លៀងរលឹម) ហើយ ! ទើបបានបណ្តែតបណ្តោយអោយមានល្បែងសុីសងនៅភូមិអន្លង់ប៊ូ ដូច្នេះទៅវិញ ។

ជាក់ស្តែងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅដល់ភូមិសាស្រ្ត ស្ថិតក្នុងភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រទះឃើញថា: មានមនុស្សមួយក្រុមដែលកំពុងធ្វើសកម្មភាព មើលផ្លូវ សួរនាំអ្នកធ្វើដំណើរ និង ខ្លះទៀតអង្អុយលើម៉ូតូ ដើម្បីរងចាំដឹកអ្នកទៅលេងល្បែងចូលទៅក្នុងសង្វៀនមាន់របស់លោក ហាន។
អង្គភាពគេហទំព័រសំឡេងអមតៈបានខលរាយការណ៍ទៅលោកអធិការនគរបាលស្រុកពញាក្រែកលោកបានអត់ដឹងថា ទទួលបានអរគុណរួចក៏បិទទូរសព្ទតែម្តងទៅ។

ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជ្រាប និងមានវិធានការចុះបង្ក្រាបផង ដេីម្បីលេីកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
(សំណេរអមតៈ SMT និងបន្តធ្វើការតាមដានតទៅទៀត ដើម្បីចូលរួមសហការរាយការណ៍លប់បំបាត់ល្បែងសុីសងនៅតាមមូលដ្ឋាន)៕



