អ៊ីរ៉ង់ យល់ព្រមថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយទទួលយកបទឈប់បាញ់

តេហរ៉ង់៖ អ៊ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងរយៈពេល២សប្ដាហ៍ ប្រសិនបើ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់រយៈពេល២សប្ដាហ៍ សុវត្ថិភាពសម្រាប់ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ…

រដ្ឋមន្ត្រីការពារជាតិ សង្ឃឹមថារុស្ស៊ីនឹងបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពកម្ពុជា ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការយោធា

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកប្រមាណ ២៦២នាក់។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា…

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមទទួលយកបទឈប់បាញ់ ២សប្ដាហ៍

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុននឹងឱសានវាទ កម្ទេចអ៊ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផុតកំណត់។ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះដោយនិយាយថាខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់…

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះរាជសារ ជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារ ជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦)។ ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ៖

កម្ពុជា ស្នើសាជាថ្មី ទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេស បន្ទាន់ JBC នៅក្នុងខែមេសានេះ

ភ្នំពេញ ៖ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC នៅក្នុងខែមេសានេះ ។ នេះបើតាមសេចក្តីប្រកា សព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៧…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចពិភាក្សា និងថ្លែងសុន្ទរគន្លឹះ ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ

បារាំង៖ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូល​ស្តីពីសុខភាព​តែមួយហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ចូល​រួម​កិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២) ជំងឺឆ្លង និង៣) ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។…

កម្ពុជា បណ្ដេញជនបរទេស ខុសច្បាប់ចំនួន ១,០៨៤នាក់ ចេញពីប្រទេស

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ១,០៨៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសនានា។ បើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍, នៅដើមខែមេសា ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា…

រដ្ឋមន្រ្តីការពារជាតិ បន្តចុះសួរសុខទុក្ខយោធិន ការពារព្រំដែន តាមបណ្តាកោះ-ឆ្នេរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខ និងជូនពរដល់យោធិន កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ៕

ទូតចិន៖ ៣ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៩ម៉ឺនតោនទៅចិន កើនឡើងរហូតដល់ ១៤១%

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀត ពីប្រទេសកម្ពុជា ខណៈនៅរយៈពេល៣ ខែដើមឆ្នាំ២០២៦នេះ អង្កររបស់កម្ពុជាជិត៩ម៉ឺនតោន បាននាំចូលប្រទេសចិន កើនឡើងយ៉ាងខ្លាំងរហូតដល់ ១៤១%។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះថា «យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ដើម៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន…

UN ប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោកជំទាវ Vladanka…