គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ប្រកាសបើកព្រឹត្ដិការណ៍រត់ប្រណាំង “AIA PINK RUN 2025” ដោយបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមចំនួន ៥,០០០នាក់។ ក្នុងទិសដៅចូលរួមទិវាជំងឺមហារីកពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា គណៈកម្មាធិការជាតិ សម្រេចដាក់វិញ្ញាសាររត់ម៉ារាតុងចំនួន ៣ សម្រាប់អ្នកចូលរួម។ តាមរយៈសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ស្ដីពី “រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់”…