កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

ប៉ារីស៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគីនៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូត្រីភាគីចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ…

រដ្ឋមន្រ្តីទេសចរណ៍៖ “គាំទ្រផលិតផលខ្មែរ គឺជាការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអនាគតកម្ពុជា”

ភ្នំពេញ៖ ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញគុណភាព និងភាពច្នៃប្រឌិតរបស់សហគ្រាសក្នុងស្រុក ពោលគឺព្រឹត្តិការណ៍នេះជួយភ្ជាប់អ្នកផលិត អ្នកផ្គត់ផ្គង់សេវា និងភ្ញៀវទេសចរ បង្កើនឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា…

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យចាត់វិធានការត្រួតពិនិត្យទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យចាត់វិធានការត្រួតពិនិត្យតាមទីតាំងលក់ដូរ និងឃ្លាំងស្តុកទំនិញ ដើម្បីទប់ស្កាត់ការនាំចូល និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា…

សម្តេចធិបតី សរសើរក្រុមការងារ កម្ពុជា-កូរ៉េ ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរក្រុមការងាររួម កម្ពុជា- កូរ៉េ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦…

ក្រសួងអភិវឌ្ឍន៍ជនបទផ្សព្វផ្សាយ«គោលនយោបាយជាតិ ២០២៥-២០៣៥» នៅខេត្តរតនគិរី ដោយប្តេជ្ញាប្រែក្លាយជីវភាពពលរដ្ឋជនបទឱ្យកាន់តែសម្បូរសប្បាយ និងមានចីរភាព

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥» ។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីដោយមានការចូលរួមពីជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ដែលបង្ហាញពីសាមគ្គីភាពក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ។…

អាជ្ញាធរសង្កាត់ស្ពានមានជ័យ គាំទ្រយ៉ាងពេញទំហឹងដល់កសិករដាំបន្លែធម្មជាតិ ពង្រឹងកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចៅសង្កាត់ស្ពានមានជ័យ បានសម្តែងនូវការសាទរ និងសន្យាផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋដែល ប្រកបរបរកសិកម្មដាំដុះបន្លែធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរក្សានិរន្តរភាពកេរ្តិ៍ឈ្មោះ បន្លែសុវត្ថិភាពមណ្ឌលគិរី ខណៈកសិករកំពុងប្រមូលផលការ៉ុត ឆៃថាវ និងមើមយ៉េន។ លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យបានឲ្យដឹងថា លោកមានក្តីសប្បាយចិត្តយ៉ាងខ្លាំងនៅពេលឃើញបងប្អូនប្រជាពលរដ្ឋ មកបង្កើតមុខរបរ និងដាំដុះបន្លែគ្រប់មុខ…

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចុះទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR…

ជប៉ុន ផ្ដល់ជំនួយ ១.៥លានដុល្លារ ស្តារជីវភាពពលរដ្ឋរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានជំនួយ ១.៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រការស្តារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា។កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការ នូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ…

រយៈពេល៥ខែវិវាទ៦០ករណីត្រូវបាន ដោះស្រាយជូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តមណ្ឌលគិរី ៖ លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦បានដឹងថា ក្នុងរយៈពេល ៥ខែ ការិយាល័យតំណាង អ.ដ.ក. ទទួលបានបណ្តឹង ៦៤ករណី និងដោះស្រាយបញ្ចប់ដោយជោគជ័យ ២២ករណី ដែលក្នុងនោះរួមមាន…

ពងអណ្តើកហ្លួងចំនួន ២៥គ្រាប់ ត្រូវបានរកឃើញនៅឆ្នេរខ្សាច់ ក្នុងខេត្តកោះកុង

ខេត្តកោះកុង ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជំនាញអភិរក្ស នៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ២ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះ និងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។អណ្តើកហ្លួង…