កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

បារាំង៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit)…

កម្ពុជា-ឆែក សហការគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទំាងពីរឲ្យកាន់តែសកម្ម

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Markéta Kolc Hájková ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបលោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនដល់រដ្ឋមន្ត្រី ហួត…

តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៖ សាំងធម្មតា ៥២០០រៀល និងម៉ាស៊ូត ៦៩០០រៀលក្នុង១លីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ – ប្រេងសាំង ៥២០០ រៀល/លីត្រ– ប្រេងម៉ាស៊ូត ៦៩០០ រៀល/លីត្រ

កម្ពុជា-បារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ

ភ្នំពេញ៖​ យោងតាមប្រភពព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល ‘សុខភាពតែមួយ’ (One Health…

បង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសជាង៣០០នាក់

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online…

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្ត និងរៀបចំពិធីសូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចម្រើន ពីទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦

ខេត្តរតនគិរី ៖ ពិធីសំណេះសំណាល និង សូត្រមន្តនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំអគារAសាលា នៅរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តទាំងអស់ដែល បានខិតខំបំពេញការងារ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា…

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងត្រៀមរៀបចំ “សង្ក្រាន្តសែនមនោរម្យ” និងដង្ហែរក្បួនព្យុះហយាត្រា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងរំលឹកគុណវីរកងទ័ពជួរមុខ

ខេត្តមណ្ឌលគិរី ៖ ដើម្បីធានាឱ្យបាននូវសោភ័ណភាព សណ្តាប់ធ្នាប់ និងភាពអធិកអធមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំពិធី “សង្ក្រាន្តសែនមនោរម្យ” និងការដង្ហែក្បួនព្យុះហយាត្រាដ៏ធំមួយក្នុងក្រុងសែនមនោរម្យ។ យុទ្ធនាការចុះពិនិត្យទីតាំងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំឱ្យមានការដង្ហែក្បួនព្យុះហយាត្រា ក្រោមបរិបទនៃការគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហាន ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

បារាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារ ជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង Emmanuel Macron នៅវិមានអេលីហ៊្សេ។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង…

ប្រជាពលរដ្ឋក្នុង សង្កាត់កាចាញ និងសង្កាត់បឹងកន្សែង ជិត២០០០គ្រួសារ ទទួលបាន “ចង្ក្រានបង្កើនថាមពល ប្រើអុសតិច ប្រសិទ្ធភាពខ្ពស់»

ខេត្តរតនគិរី ៖ ពិធីចែកចង្រ្កានខាងលើនេះធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅ សង្កាត់កាចាញ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាខុន ប៉ូរិនអគ្គលេខាធិការរង នៃទីស្ដីការគណៈរដ្ឋមន្រ្តី ជាប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា (CCN) និងជាតំណាងក្រុមហ៊ុនGuangzhou Iceberg Environmental Consulting…

រដ្ឋមន្ត្រីការពារជាតិ សង្ឃឹមថារុស្ស៊ីនឹងបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពកម្ពុជា ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការយោធា

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកប្រមាណ ២៦២នាក់។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា…