រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រេចបញ្ចប់តំណែង ប្រធានសាខា ក.ប.ប បាត់បំបង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីប្រកាសបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ករណីកាងឈ្មួញនាំទុរេនមកពីថៃ៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១២…

កម្ពុជា-ឡាវ បន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីបង្ក្រាបបទល្មើសនានា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានបន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដើម្បីថែរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងមហាផ្ទៃកម្ពុជា…

សម្តេចធិបតី អបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ « ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ ប្រធានបទនេះ គូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់…

កម្ពុជាទាត់ចោលការផ្សាយរបស់កាសែតថៃ ដែលចោទទាំងបំពានថា ទាហានកម្ពុជាបាញ់ M79 ចូលទីតាំងទាហានថៃទល់មុខវាលឥន្ទ្រី ខេត្តព្រះវិហារ

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន ដែលនៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដូចនេះថា «នៅថ្ងៃទី១៤…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ដែលរងការខូចខាត ដោយការវាយប្រហារពីយោធាថៃ

ព្រះវិហារ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារ ពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥កន្លងទៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក…

កម្ពុជា​-​ឡាវ​ ឯកភាព​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប,…

លោក គឹម ប្រុស តម្រូវឱ្យមកបំពេញការងារ នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង បានតម្រូវឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង…

សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្វាយរៀង។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន…

កម្ពុជាទាត់ចោលការចុះផ្សាយរបស់កាសែតថៃថា ទាហានកម្ពុជាបាញ់១១គ្រាប់នៅច្រកអូរស្មាច់

ភ្នំពេញ៖ កម្ពុជាបានទាត់ចោលការចុះផ្សាយរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាបាញ់១១គ្រាប់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយបញ្ជាក់ថានេះ ការចុះផ្សាយនេះ ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរមកលើកម្ពុជា។ នៅយប់ថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់…