កម្ពុជាទាត់ចោលការចុះផ្សាយរបស់កាសែតថៃថា ទាហានកម្ពុជាបាញ់១១គ្រាប់នៅច្រកអូរស្មាច់
ភ្នំពេញ៖ កម្ពុជាបានទាត់ចោលការចុះផ្សាយរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាបាញ់១១គ្រាប់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយបញ្ជាក់ថានេះ ការចុះផ្សាយនេះ ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរមកលើកម្ពុជា។

នៅយប់ថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាការចោទប្រកាន់ទាំងស្រុង។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងបញ្ជាក់ថានេះ គឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ៕