ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។ ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង…
Category: ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា៖ កម្លាំងមហាសាមគ្គី ដើម្បីបុព្វហេតុជាតិ ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា…
កសិករនៅស្រុកកែវសីមា កំពុងមមាញឹកក្នុងការប្រមូលផលស្វាយចន្ទី ក្រោយតម្លៃហក់ឡើងចាប់ពីតម្លៃ ៥,០០០រៀល ទៅ៧,០០០រៀល ក្នុងមួយគីឡូក្រាម
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរឃុំស្រែខ្ទុម ស្រុកកែវសីមា បានជំរុញដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងថែទាំដំណាំស្វាយចន្ទី ដ្បិតតម្លៃទីផ្សារ នាដើមឆ្នាំ២០២៦នេះ កំពុងមានសន្ទុះកើនឡើងខ្លាំង។ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករថា ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ថ្វីត្បិតតែអាកាសធាតុឆ្នាំនេះមានការប្រែប្រួល ប៉ុន្តែតម្លៃទីផ្សារដែលកំពុងហក់ឡើងខ្ពស់នេះ គឺជាឱកាសមាសសម្រាប់បងប្អូន។ ដូច្នេះ…
ជនជាតិចិន ៥០០នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណី Online Scams
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ជនជាតិចិនសរុបចំនួន៥០០នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសកងកេង (ខេត្តព្រះសីហនុ) ៕
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង…
រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះតាមខ្នងផ្ទះពលរដ្ឋដើម្បីប្រគល់រូបថតជូនកុមារ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសសធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា…
ក្រសួងមហាផ្ទៃ ផ្អាកមុខងារ បណ្ដោះអាសន្នមន្ត្រីរាជការ នៃពន្ធនាគារ ខេត្តស្ទឹងត្រែង ចំនួន ៤រូប
ភ្នំពេញ៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា។ ការសម្រេចផ្អាកតួនាទីជាបណ្តោះអាសន្ន ចំពោះប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ត្រី ៣នាក់ខាងលើនេះ ក្រោយមានការចែកចាយលើបណ្តាញព័ត៌មានថា នៅក្នុងពន្ធនាគារ…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើការងារបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនទៀត។ របៀបវារៈដែលលើកយកមកជជែកក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖ ១៖ វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៣៖ របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។៤៖ ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ…
ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ…