កម្ពុជា ដាក់ពាក្យបណ្តឹង​ ទៅអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការ ចំពោះការកាន់កាប់ ទ្រព្យសម្បត្តិឯកជន របស់ពលរដ្ឋកម្ពុជា ដោយយោធាថៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា បង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញ ដោយបង្ខំពីកងកម្លាំងយោធាថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥…

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្តសាមគ្គីភាពល្អជាមួយគ្នា ដើម្បីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ បន្តមានសាមគ្គីភាពជាមួយគ្នា ឱ្យបានរឹងមាំល្អថែមទៀត និងបន្តការជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងការដឹកនាំកម្ពុជាឆ្ពោះទៅវឌ្ឍនភាពរុងរឿង។ ជាមួយគ្នានេះ ការរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់…

ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូ វបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) ក្នុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែមករា…

ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ពីតម្លៃ នៃសន្តិភាព មិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ

ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យលោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី៥ មករា នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ពីតម្លៃ នៃសន្តិភាព…

កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀនក្នុងរោងចំការស្វាយចន្ទី ឃាត់ខ្លួនជនសង្ស័យ៥ នាក់ និងដកហូតថ្នាំញៀន ៣៦កញ្ចប់

ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការឡោមព័ទ្ធ និងលុបបំបាត់បទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង នៅចំណុចរោងចំការស្វាយចន្ទី ស្ថិតក្នុងភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់វិន័យចៅក្រម ៥រូប

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យដាក់វិន័យចៅក្រម៥រូប ដោយបន្ថយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ ៕

រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការពន្យារកាលបរិច្ឆេទដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤…

ឆ្នាំ២០២៥ ក្រសួងបរិស្ថានធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជាង ២ពាន់ករណី

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។…

«រត់ដើម្បីវីរជនជួរមុខ» មានចំនួនអ្នកចូលរួមដល់ជាង ៤០០០នាក់រួមគ្នានៅកោះពេជ្រ ដើម្បីគាំទ្រដល់វីរជនជួរមុខ និងជនស៊ីវិលដែលបាត់បង់ទីជម្រក

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី…

រត់ដើម្បីវីរជនជួរមុខ៖ ការរត់ចម្ងាយសប្បុរសធម៌នៅកោះពេជ្រសម្រាប់សាមគ្គីភាព និងសន្តិភាពនៅកម្ពុជា

រត់ដើម្បីវីរជនជួរមុខ សូមអញ្ជើញអ្នករត់ និងសាធារណជនមកជួបជុំគ្នានៅថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០ ល្ងាច នៅទីក្រុង កោះពេជ្រ សម្រាប់ការរត់ជុំគ្នាចម្ងាយ ៣ គីឡូម៉ែត្រ ដើម្បីសាមគ្គីភាពជាមួយវីរជនជួរមុខ និងប្រជាជនស៊ីវិលដែលបាត់បង់ទីជម្រករបស់កម្ពុជានៅតាមព្រំដែន។ ការរត់នេះនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកោះពេជ្រ ដោយចាប់ផ្តើមនៅអគារ Élysée Tower…