ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ពីតម្លៃ នៃសន្តិភាព មិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ

admin By admin January 6, 2026

ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យលោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី៥ មករា នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ពីតម្លៃ នៃសន្តិភាព ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍជាតិ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ លោក ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាតំណាង អ.ស.ប. នានា នៅកម្ពុជា ដើម្បីគាំទ្រការសម្រេច បាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា។​ ទន្ទឹមនឹងនេះ លោក ចូ សូយ័រ ក៏បានបង្ហាញសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍនាពេលអនាគត របស់ប្រទេសកម្ពុជាផងដែរ។

ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និង អ.ស.ប. ស្របទៅតាមវិស័យអាទិភាព នៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *