ភ្នំពេញ៖ ក្រសួសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1
Category: ព័ត៌មានសង្គម
យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់, កម្ពុជា តវ៉ាឱ្យថៃរឹតបន្តឹង វិធានការគ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួន
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ក្នុងចន្លោះម៉ោង៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ។ ក្រសួងការពារជាតិ បានអោយដឹងថា បើតាមព័ត៌មាន ដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤…
ឧត្តមសេនីយ៍ទោ អ៊ុង សុភាព បន្តបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ការបង្រាប Online Scams
ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានបន្តបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់កម្លាំងគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុង-ស្រុក ចុះត្រួតពិនិត្យ ស្រាវជ្រាវ ដើម្បីបង្ការបង្រា្កបនៅតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់…
កម្ពុជាមិនបានផ្ទុះអាវុធ ចំនួន៥គ្រាប់ នៅតំបន់ភ្នំបាក់ ដូចការផ្សាយរបស់ថៃឡើយ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤០នាទី ទំព័រក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា…
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅអាម៉េរិក
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក…
រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១១ ខែកក្កដា រៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃ «ទិវាជាតិប្រជាជន»។ ការរៀបចំឱ្យមាន ទិវាជាតិប្រជាជន ក្នុងគោលបំណងរំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពធន់ប្រជាជន និងប្រកបដោយសុខដុមរមនា។ គ្រប់ក្រសួង ស្ថាប័ន…
ទណ្ឌិតជាក្មេងទំនើងជិត ៨០០នាក់ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រ ដល់កម្លាំងជួរមុខ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ទេរទណ្ឌិតជាក្មេងទំនើង ចំនួន ៧៩០នាក់ ទៅអនុវត្តទោសបន្ត នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា…
អគ្គនាយកដ្ឋានជលផល ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា
ភ្នំពេញ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប។ ក្នុងសេចក្ដីប្រកាសព័ត៌មានពីការបិទរដូវនេសាទ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ដូចខាងក្រោម៖ – ចាប់ពីថ្ងៃទី១ ខែមិថុនា…
រដ្ឋមន្រ្តីការពារជាតិ៖ កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសក្នុងការចូលរួមការពារជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យុវជនជាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ក្រៅពីនេះ យុវជនជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាល…
កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនប្រមាណ ២២២លានដុល្លារ ក្នុងខែមេសា
ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារ និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង…