ឧត្តមសេនីយ៍ទោ អ៊ុង សុភាព បន្តបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ការបង្រាប Online Scams

admin By admin May 25, 2026

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានបន្តបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់កម្លាំងគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុង-ស្រុក ចុះត្រួតពិនិត្យ ស្រាវជ្រាវ ដើម្បីបង្ការបង្រា្កបនៅតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ និងរាល់សំណង់អគារធំៗក្នុងទីប្រជុំជនដែលអាចសង្ស័យមានជនបរទេសប្រមូលផ្តុំធ្វើសកម្មភាពខុសច្បាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បើទោះបីតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានយើងពុំទាន់រកឃើញមានករណីកើតឡើងយ៉ាងណាក៏ដោយ ក៏កម្លាំងនគរបាលនៅតែបន្តសកម្មភាពចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីបង្ការបង្រ្កាបនិងទប់ស្កាត់នូវករណីខាងលើនេះយ៉ាងយកចិត្តទុកដាក់បំផុតផ្អែកលើប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *