សម្ដេចបវរធិបតី ៖ រាជរដ្ឋាភិបាល មិនបោះបង់ចោល កិច្ចការងារទាមទារទឹកដីឡើយ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាមិនបោះបង់ចោល កិច្ចការងារទាមទារទឹកដីឡើយ គឺបាននិងកំពុងខិតខំដោះស្រាយដោយសន្តិវិធី តាមយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលវានឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕

ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ភាណ សុភ័ណ្ឌ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាមនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ MoU នេះមានគោលបំណងលើកកម្ពស់ការងារសមរម្យ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ដើម្បីត្រឡប់មកមាតុប្រទេសវិញ

ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីនិវត្តមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦…

ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត…

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ជាប្រទេសប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព

ភ្នំពេញ ៖ កម្ពុជា ត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១ លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៦

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៦។ របៀបវារៈខាងល់ រួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំ និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំទើបតែងតាំងថ្មី ក៏ដូចជាមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីបុព្វហេតុ កសាងរដ្ឋបាលទំនើប កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន…

សម្តេចតេជោ និងប្រធានសភាប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ចិន មានទំនាក់ទំនងកាន់តែល្អ

ប៉េកាំង, ចិន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ចាវ ឡឺជី ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មាន​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីរួមចំណែក​ជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន។ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន សម្តេច​តេ​ជោ…

ក្រសួងមុខងារសាធារណៈ ៖ ជាង៥ខែ ទិន្នន័យទទួលបានពីក្រសួង-ស្ថាប័ន បង្ហាញថា មន្រ្តីរាជការមកបំពេញការងារមានចំនួន៩៥%

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា រយៈពេលជាង ៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថា «មន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%»។ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ លោកអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់…