មណ្ឌលគិរី ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេលត្រឹម៣ថ្ងៃ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន២ករណី នៅក្នុងដែនការពារអភិរក្ស ដោយដកហូតបានរថយន្តកែច្នៃខ្នាតធំ១គ្រឿង ឈើជន្លុងម្រេច និងឈើប្រភេទឃ្លុំ ព្រមទាំងបញ្ជូនជនសង្ស័យចំនួន២នាក់ទៅតុលាការ។ ជនសង្ស័យទាំងពីរនាក់ឈ្មោះ ញ៉ន រ៉ា…
Category: ព័ត៌មានសង្គម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១២…
កម្ពុជា-ឡាវ បន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីបង្ក្រាបបទល្មើសនានា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានបន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដើម្បីថែរក្សាសន្តិសុខ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងមហាផ្ទៃកម្ពុជា…
សម្តេចធិបតី អបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ « ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ ប្រធានបទនេះ គូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់…
កម្ពុជាទាត់ចោលការផ្សាយរបស់កាសែតថៃ ដែលចោទទាំងបំពានថា ទាហានកម្ពុជាបាញ់ M79 ចូលទីតាំងទាហានថៃទល់មុខវាលឥន្ទ្រី ខេត្តព្រះវិហារ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន ដែលនៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដូចនេះថា «នៅថ្ងៃទី១៤…
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប,…
លោក គឹម ប្រុស តម្រូវឱ្យមកបំពេញការងារ នៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម
ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង បានតម្រូវឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង…
សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង
ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិក ពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាន នូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ…
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕