ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើការងារបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនទៀត។ របៀបវារៈដែលលើកយកមកជជែកក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖ ១៖ វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៣៖ របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។៤៖ ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ…
Category: ព័ត៌មានសង្គម
សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ
ភ្នំពេញ៖ ស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភានិងរដ្ឋសភា) បានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ជាមួយក្រសួងស្ថាប័នមួយចំនួន លើប្រធានបទស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ពិធីបើកសិក្ខាសាលានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា…
ប្រធានាធិបតីកូរ៉េ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។…
កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា
ភ្នំពេញ៖ កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី ស្តីពី “កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា”…
អ្នកនាំពាក្យក្រសួងការងារ៖ ចាប់តាំងពីផ្ទុះសង្រ្គាមកន្លងមកនេះ កម្ពុជាមិនដែលបញ្ជូនពលករទៅធ្វើការងារនៅថៃនោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងនៅថ្ងៃទី១២ ខែមីនានេះថា កម្ពុជាមិនដែលបញ្ជូនពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃនោះទេ ចាប់តាំងពីផ្ទុះសង្រ្គាមកន្លងមកនេះ ខណៈដែលក្នុងស្រុកកំពុងមានតម្រូវការកម្លាំងពលកម្មខ្ពស់។ លោក ស៊ុន មេសា បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្មនៅក្នុងប្រទេសក៏កំពុងមានតម្រូវការខ្ពស់ដែរ។ ដូច្នេះកម្ពុជាគ្មានហេតុផលអ្វីដែលបញ្ជូនកម្លាំងពលកម្មរបស់ខ្លួនទៅឱ្យប្រទេសថៃនោះទេ។ លោកបន្តថា នៅក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម…
ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី
ខេត្តរតនគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…
អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈ មកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ
ខេត្តកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ អាចបង្កជាការឆាបឆេះ ហើយរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ ទៅតាមការកំណត់នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល…
អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈណាស្តុកទុក ដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមានទៅកាន់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងខេត្តកំពង់ចាម មិនឱ្យមានការស្តុកទុកប្រេងដើម្បីរង់ចាំលក់ក្នុងតម្លៃខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ច។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត…
អ្នកសារព័ត៌មានអន្តរជាតិ ២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam ដោយសមត្ថកិច្ចកម្ពុជាដើម្បីផ្សព្វផ្សាយជាអន្តរជាតិ
ភ្នំពេញ៖ អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA),…
កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទី មានតម្លៃជាង៣៥ លានដុល្លារទៅចិន និងមានផែនការពង្រីកការនាំចេញបន្ថែមឱ្យដល់៤០០ លានដុល្លារនៅពេលអនាគត
ភ្នំពេញ៖ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) មានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ទៅប្រទេសចិន ព្រមទាំងបានដាក់ផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក នៅពេលអនាគត។ គម្រោងនាំចេញគ្រាប់ស្វាយចន្ទីតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក នេះ ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន China Bonded…