ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី

admin By admin March 12, 2026

ខេត្តរតនគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តរតនគិរី។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ឯកឧត្តមជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អភិបាលរង នៃគណ:អភិបាលខេត្ត អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង៩ មេឃុំ ចៅសង្កាត់ទាំង៥០ ឃុំ សង្កាត់ទូទាំងខេត្ត សរុបប្រមាណ១៩០នាក់។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តរៀបចំយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមទាំងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ និងវិធានការនានារបស់រាជរដ្ឋាភិបាលឱ្យមានសកម្មផុលផុសតាមមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារបានខិតខំជម្រុញ លើកទឹកចិត្ត និងគាំទ្រទាំងស្មារតី និងធនធាន ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងគោលដៅរួមគ្នាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ លើកកម្ពស់សុខុមាលភាព លើកកម្ពស់ការអប់រំ រក្សាបាននូវលំនឹងសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចរបស់រដ្ឋបាលមូលដ្ឋាន។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នីមួយៗ បានរៀបចំវេទិកាសាធារណៈនិង ជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះសំដៅទទួលយកបញ្ហាប្រឈម សំណើ សំណូមពរ ដើម្បីរួមគ្នាដោះស្រាយ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីសម្រេច បាននូវចក្ខុវិស័យរបស់កម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ និង បញ្ហាប្រឈម របស់ប្រជាពលរដ្ឋបានជាច្រើនករណី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងឆ្នាំ២០២៥ដែលទើបតែកន្លងផុតទៅនេះ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១របស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឆ្នាំ២០២៦ ជាឆ្នាំទី៣ក្នុងការបន្តអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាមួយនឹងការប្តេជ្ញា ចិត្តយ៉ាងមោះមុតក្នុងការការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារប្រជាជន និងបូរណភាពទឹកដី។

ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្ត ដ៏ស្មុគ្រស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះ ខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននឹងកំពុងជះឥទ្ធិពលមកលើដំណើរ វិវឌ្ឍន៍របស់ជាតិយើង។ជាពិសេសប្រទេសថៃ បានបង្កសង្គ្រាមរំលោភបំពានកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ក៏បានលើកឡើងគោលការណ៍ ៨ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅអនុវត្ត និង បានណែនាំដល់ក្រុមការងារពាក់ព័ន្ធឲ្យបន្តពង្រឹងការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈឲ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋសំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និង ភាពសមស្របជូនពួកគាត់ ។

ឯកឧត្តមក៏បានជម្រុញដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវវចនាចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា”។ ត្រូវយកចិត្តទុកដាក់ចំពោះយោធិនពលី យោធិនពិការ និងគ្រួសារឱ្យបានល្អ។ ជួយ ឧបត្ថម្ភជីវភាពពួកគាត់ឱ្យបានសមរម្យ។ពង្រឹងអនុវត្តនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំនុចអោយបានល្អ ប្រសើរ។ ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាច សាហាវប្រកបដោយប្រសិទ្ធភាព។ជាពិសេសលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំង SCAM ONLINE ៕

Leave a Reply

Your email address will not be published. Required fields are marked *