សង្កាត់មួយ នៃក្រុងសែនមនោរម្យកំពុងជំរុញការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍

admin By admin March 12, 2026

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សង្កាត់ស្ពានមានជ័យ គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ចំនួន ៤ នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពេលនេះកំពុងជំរុញការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ។ ការអភិវឌ្ឍន៍ដែលជាការជម្នះដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងរួមចំណែកធ្វើឲ្យផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យខេត្តភាគឦសានមួយនេះ ក្លាយជាប៉ូលទេសចរណ៍សំខាន់ទទួលបានជោគជ័យ ។

បើតាមរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលសង្កាត់ស្ពានមានជ័យឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ ឲ្យដឹងថា
-ឆ្នាំ២០២២ សង្កាត់បានជួសជុលផ្លូវលំក្រាលគ្រួសក្រហមបានចំនួន៦ ខ្សែ នៅភូមិអូរស្ពាន និងភូមិចំការតែប្រវែង ៧៨៦០ម និងដាក់លូចំនួន ២កន្លែង ។


-ឆ្នាំ២០២៣ ជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន ៣ខ្សែ នៅភូមិចំការតែប្រវែង ១៥១០ម ។
-ឆ្នាំ២០២៤ បានសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតនៅភូមិអូរស្ពានប្រវែង សរុប ១០០០ម និងដាក់លូទោលកាត់ផ្លូវមុខកាត់ចំនួន ២កន្លែង ។ ហើយកាលពីចុងឆ្នាំ២០២៥ សង្កាត់ស្ពានមានជ័យ ក៍បានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែទៀត ក្នុងភូមិចំការតែ និងភូមិអូរស្ពាន ប្រវែង ៦៨៨ម៉ែត្រ ទទឹងខ្នងលើ៥ម ដែលផ្លូវទាំងពីរខ្សែទើបត្រូវបានបញ្ចប់កាលពីដើមឆ្នាំ  ២០២៦ថ្មីៗនេះ ។

ជាមួយគ្នារបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ថវិកាដែលប្រើប្រាស់ក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសង្កាត់ទាំងអស់ត្រូវបានអនុវត្តដោយតម្លាភាព និងគណនីយភាព ។

យ៉ាងណាលោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ បានអំពាវនាវដល់ពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានល្អ សម្រាប់ជាប្រយោជន៍របស់សហគមន៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *