ធ្លាក់យន្តហោះយោធា នៅខេត្ត Chiang Mai ប្រទេសថៃ សម្លាប់ពីឡុត២នាក់
បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា កងទ័ពអាកាសថៃបានឱ្យដឹងថា យន្តហោះយោធា១គ្រឿង បានធ្លាក់អំឡុងការហោះហើរហ្វឹកហ្វឺន នៅភាគខាងជើងប្រទេស។
កងទ័ពអាកាសថៃបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៅម៉ោង១០៖៣០នាទីព្រឹក ថាយន្តហោះយោធាប្រភេទ AT-6 ១គ្រឿង បានធ្លាក់នៅតំបន់ភូមិ Huai Fang ស្រុក Chom Thong ខេត្ត Chiang Mai ពេលកំពុងបំពេញបេសកកម្មហោះហ្វឹកហ្វឺន។ នាពេលនេះ ក្រុមការងារត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីវាយតម្លៃស្ថានការណ៍ និងបើកការស៉ើបអង្កេត។
បើតាមកងទ័ពអាកាសថៃ អាកាសយានិក២នាក់ ដែលធ្វើដំណើរនៅលើយន្តហោះនោះ បានបាត់បង់ជីវិត៕