ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ របស់រដ្ឋបាលខេត្ត

admin By admin January 30, 2026

ខេត្តរតនគិរី ៖ ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព. ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦នេះ ឯកឧត្តម​ ញ៉ែម​ សំអឿន​ អភិបាល​ នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តរតនគិរី ដើម្បីចូលរួមធ្វើបទបង្ហាញស្ដីពី វឌ្ឍនភាពការងារប្រចាំឆមាសទី២​ និងប្រចាំឆ្នាំ២០២៥​ របស់រដ្ឋបាលខេត្តរតនគិរី​ នៅស្ថានីយ៍វទ្យុ និងទូរទស្សន៍មហាផ្ទៃ​ នៃក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

ជាមួយគ្នានេះដែរ គោលបំណង នៃកិច្ចសម្ភាសន៍ របស់អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត បានធ្វើឡើងដើម្បីឱ្យអង្គភាពនីមួយៗ ធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារបស់ខ្លួន នៅឆមាសទី២៕

Leave a Reply

Your email address will not be published. Required fields are marked *