ប្រតិភូស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម
ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀល ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជនជាតិ-វៀតណាម ដែលនិងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

គណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ខណៈដែលភាគីវៀតណាមដឹកនាំដោយ លោកវរសេនីយ៍ឯក វីញ ង៉ុកលៀម ស្នងការរងនគរបាលខេត្តឡឹមដុង ប្រធានប្រតិភូព្រមទាំងប្រតិភូអមដំណើរ។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមលោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្នងការរង និងមន្ត្រីក្រោមឱវាទក៏បានធ្វើការជូនពរទៅដល់ថ្នាក់ដឹកនាំវៀតណាមព្រមទាំងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឡាំដុងនិង មន្ត្រីក្រោមឱវាទនិងក្រុមគ្រួសារក្នុងឱកាសថ្ងៃបុណ្យប្រពៃណីជាតិវៀតណាម ដែលនិងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះសូមទទួលបាននូវ សេចក្តីសុខ សេចកី្តចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់បានប្រគល់ជូន និងសូមឱ្យចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ស្ថិតស្ថេរចីរកាល។ ក្នុងឱកាសនោះផងដែរគណ: ប្រតិភូនៃអង្គភាពនៃប្រទសទាំងពីរក៏បានជូនកាដូរអនុស្សាវរីយ៍ប្រកបទៅដោយភាពស្និទ្ធស្នាលជាទីបំផុត៕





