សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល១២ខែ ឆ្នាំ២០២៥និង ឆ្លងផែនការ ឆ្នាំ២០២៦

admin By admin February 4, 2026

ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារBសាលាខេត្ត រសៀលថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។កិច្ចប្រជុំមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ហេរញ្ញិក លេខាធិការ សមាជិក សមាជិការគណ:កម្មាធិការសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៩ លោកនាយកសាខា ក្រុមប្រតិបត្តិសាខាសរុបចំនួន ២៦នាក់ ស្រី៥នាក់។

លោកជំទាវ ឃឹម សុខឃាង បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ក្រុមកាកបាទក្រហមឃុំ សង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានលទ្ធផលប្រសើរ ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈ១ឆ្នាំ ២០២៥ នេះ ។

ពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្តកក្រក ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍន៍ស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពជា»។

លោកជំទាវ បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្ម​មនុស្សធម៌​កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនោះត្រូវខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ហើយពង្រឹងការគ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានរបៀបវារ:ចំនួន៦រួមាន៖
១- មតិសំណេះសំណាល និង បើកកិច្ចប្រជុំ ដោយលោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា។
២- បទបង្ហាញ របាយការណ៍ បូកសរុបលទ្ធផលការងារ ការងារហិរញ្ញវត្ថុ ១២ខែ ២០២៥ និងទិសដៅការងារបន្តឆ្នាំ ២០២៦ (ដោយនាយកសាខា)។
៣-ផែនការសកម្មភាព ២០២៦ និងស្នើសុំអនុម័ត (ដោយនាយកសាខា)។
៤- ពិនិត្យពិភាក្សាលើសេចក្តីសម្រេច និងការប្រព្រឹត្តិទៅរបស់សាខាអាណត្តិទី៦។
៥- ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា- ផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *