កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)​ របស់​រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់

admin By admin February 5, 2026

ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះត្រូវបានក្រុមការងារបច្ចេកទេស​ នៃមន្ទីរ​​ផែន​ការ​ខេត្ត​ និងទីចាត់ការផែនការ និនិងវិនិយោគសាលាខេត្តរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្ត A ក្រោមអធិបតីភាពឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត និងលោកជំទាវ ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត។

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគបីឆ្នំារំកិល (២០២៧-២០២៩)​ របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់នាពេលនេះ ឯកឧត្តម មួង ប៉ាង បានស្នើឱ្យ​តំណាង​ទីទីចាត់ការ មន្ទីរ អង្គភាពជំនាញអាជ្ញាធរ​
ក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គម​ស៊ីវិល និងភាគីអ្នក​ពាក់ព័ន្ធ​នានា ត្រូវធ្វើការ​វិភាគទៅលើ ឯកសារព័ត៌មាន​ស្ថានភាព សេដ្ឋ​កិច្ច សង្គមកិច្ច និង​ពិន្ទុវិស័យ​ ការជ្រើសរើស​គម្រោង​សកម្មភាពអាទិភាពនានា ទាំងរូបវន្ត អរូប​វន្ត ការកំណត់គម្រោងសេវា​សង្គម​ជា​ដើម ដើម្បីធ្វើជាធាតុចូល ​សម្រាប់ការ​រៀប​ចំ​ និងកសាង​កម្មវិធី​វិនិ​យោគ​​បី​ឆ្នំារំកិល​របស់​រដ្ឋ​បាល​​​​ខេត្ត ក្រុង ស្រុកនិង​ឃុំ សង្កាត់។ ដូច្នេះភាគី​អ្នកពាក់​ព័ន្ធ​ទំាង​អស់ ត្រូវពិនិត្យ​ទៅ​លើ​សូច​នាករ​នានាដែល​មាន​បញ្ហា​ប្រឈម​ខ្ពស់ ត្រូវយក​មក​ដោះ​​ស្រាយក្នុងឆ្នំាទី១ និង​តាម​លំដាប់​លំដោយ​នៅក្នុងកម្ម​វិធីវិនិ​យោគ​បី​ឆ្នំា​រំកិល​របស់​​​រដ្ឋបាលខេត្ត ក្រុងស្រុកនិង​ឃុំ សង្កាត់ហើយ​ត្រូវធ្វើ​បច្ចុប្បន្ន​ភាពឡើង​វិញ​នូវគម្រោង​សកម្មភាពនានា​ជារៀង​រាល់ឆ្នាំ។

ឯកឧត្តម អភិបាលរងខេត្ត បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេស​ នៃ មន្ទីរ​​ផែន​ការ​ខេត្ត​និងទីចាត់ការផែនការ និងវិនិយោគ ដែល​​បាន​ខិតខំ​ប្រឹងប្រែង និង​សម្រប​សម្រួល​​ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំនេះ​ឡើង​ពី ព្រោះ​ឯក​សារ​ ទំាងនេះមាន​ការកែសម្រួលបន្ថែមនូវក្នុង ជំហានទី១ អំពីការងារ​បច្ចេក​ទេសថ្មីហើយ ភាព​​ស្មុកស្មាញ​ និង​សាំញំាផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *