ទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ បញ្ហា Scam Online និងការឈ្លានពានទឹកដីគឺជារឿងពីរផ្ទុយគ្នាស្រឡះ

admin By admin February 20, 2026

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ជុជា បានសង្កត់ធ្ងន់ថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ បញ្ហា Scam Online និងការឈ្លានពានទឹកដីគឺជារឿងពីរផ្ទុយគ្នាស្រឡះ។ ប្រទេសមួយឈ្លានពានប្រទេសមួយទៀតដោយមិនអាចយកមូលហេតុនៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ នេះបើយោងតាមហ្វ៊េសប៊ុកផ្លូវការរបស់ឯកឧត្តម កែវ រ៉េមី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ២(៤) ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំងយោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀតលើកលែងករណីដែលអាចប្រើកម្លាំងទ័ពបានដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។

ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិដើម្បីទប់ទល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឲ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *