ADB ប្តេជ្ញាគាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ

admin By admin February 26, 2026

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណែទម្រង់ដែលកំពុងអនុវត្ត រួមមានការកែលម្អប្រតិ បត្តិ ករ ទឹកស្អាតឯកជនជាង៤០០ ពង្រឹងការអនុវត្តអាជ្ញាបណ្ណ និងជំរុញការរួមបញ្ចូលគ្នា ដើម្បីលើក កម្ពស់គុណភាពសេវា ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមបានលើកឡើងថា “ទឹកស្អាតមិនមែនត្រឹមតែសម្រាប់ការផ្គត់ផ្គង់តាមផ្ទះ ឬសុខភាពសាធារ ណៈ ប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។ យើងត្រូវពង្រឹងការអនុវត្តច្បាប់ ជំរុញការផ្កួបគ្នានិងកែលម្អប្រតិបត្តិករ វិនិយោគ លើប្រព័ន្ធខ្នាតធំដែលធន់នឹងអាកាស ធាតុ និងកសាងសមត្ថភាពបច្ចេកទេស ដែលចាំបាច់សម្រាប់ផ្តល់សេវាប្រកបដោយគុណភាព និងអាច ទុក ចិត្តបាននៅទូទាំងប្រទេស”។

លោក Zhang បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដោយកត់សម្គាល់ថា “សមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះមានទំហំធំធេងណាស់”។ លោក ក៏បាន បញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រការរៀបចំផែន ការយុទ្ធ សាស្ត្រអន្តរវិស័យ និងការពង្រឹងស្ថាប័នក្រោម កម្មវិធីវិនិយោគទីក្រុងងាយរស់នៅ ធន់ និងមានសុវត្ថិភាពទឹក របស់ខ្លួន។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កត់ធ្ងន់លើទំនាក់ ទំនងជិតស្និទ្ធ រវាងហេដ្ឋារចនាសម្ព័ន្ធគុណភាព និងភាពប្រកួតប្រជែងពាណិជ្ជកម្ម។

លោកស្រី បានបន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជំរុញគម្រោង ហេដ្ឋា រច នា សម្ព័ន្ធគុណភាពជាតិ របស់កម្ពុជា ដើម្បីពង្រឹងការងារវាយតម្លៃ ទទួលស្គាល់ ស្តង់ដារូបនីយកម្ម និងសមត្ថ ភាព ធ្វើតេស្តរបស់មន្ទីរពិសោធន៍៕

Leave a Reply

Your email address will not be published. Required fields are marked *