ត្រាំ អះអាងថាកងកម្លាំងអាមេរិកបាញ់ពន្លិច នាវាចម្បាំងអ៊ីរ៉ង់៩គ្រឿង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៊ីរ៉ង់។
លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានសរសេរថា «ខ្ញុំទើបតែទទួលបានព័ត៌មានថាយើងបានបំផ្លាញ និងពន្លិចនាវាចម្បាំង៩គ្រឿងរបស់ អ៊ីរ៉ង់…នៅក្នុងការវាយប្រហារផ្សេងមួយទៀត យើងបានកម្ទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំ»។
កាលពីថ្ងៃអាទិត្យកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ៤៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្យាករថា ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹង ចាយពេល ៤សប្ដាហ៍ បើទោះជាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក៏ដោយ។
លោក ត្រាំ ធ្វើការព្យាករបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស Daily Mail។ លោក ត្រាំ បានលើកឡើងដូច្នេះថា «វាជាដំណើរការមានរយៈពេល៤សប្ដាហ៍។ យើងគិតថាវានឹងមានរយៈពេល៤សប្ដាហ៍»។ លោកបន្ថែមទៀតថា អ៊ីរ៉ង់ជាប្រទេសធំមួយ ដូច្នេះវានឹងចំណាយពេល៤សប្ដាហ៍ ឬអាចតិចជាងនេះ៕